(បរទេស)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន វេទិកាសន្តិភាព និងយុត្តិធម៌ (PPJ) បានចេញផ្សាយ​របាយការណ៍មួយ​ ដែលមានឈ្មោះថា «ការលុបចោល​លិខិតឆ្លងដែន​តួកគី និងការរារាំង​សេរីភាពក្នុង​ការធ្វើដំណើរ» ដែលបាន​បង្ហាញ​ថា ការលុបចោលលិខិត​ឆ្លងដែនមនុស្សរាប់ពាន់​នាក់ នៅក្នុងប្រទេសតួកគី ក្នុងអំឡុងពេលដែលមាន​ភាពអាសន្ន​កើតឡើង គឺប្រឆាំងនឹង​ច្បាប់​ក្នុងស្រុក និងអនុសញ្ញា​អឺរ៉ុបស្តីពី​សិទ្ធិមនុស្ស​ផងដែរ។ នេះបើតាមការដកស្រង់ពី Turkish Minutes នាថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃតួកគី លោក Süleyman Soylu បាននិយាយ​កាលពីខែធ្នូថា លិខិតឆ្លងដែន​ចំនួន ២៣៤,៤១៩ ត្រូវបាន​ដកហូតវិញ​ ដែលជាផ្នែកមួយ​នៃការស៊ើបអង្កេត​ទៅលើ​ចលនា Gülen ដែលត្រូវ​បានគេចោទ​ប្រកាន់ដោយ​រដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយ​ខ្នង នៃការប៉ុនប៉ងធ្វើ​រដ្ឋប្រហារ​បរាជ័យ ​នៅឆ្នាំ​២០១៦​។

យោងតាមរបាយការណ៍​របស់ PPJ «ទោះបីជាវាត្រូវបានគេគិត​ទុកជាមុនតាម​មាត្រា ២៣ នៃរដ្ឋធម្មនុញ្ញ​ ដែលសេរីភាព​ក្នុងការធ្វើដំណើរ​ អាចត្រូវបានដាក់​កម្រិតដោយ​ការសម្រេចតាម​ផ្លូវតុលាការ ការស៊ើប​អង្កេតបទឧក្រិដ្ឋ ឬការកាត់​ទោស បុន្តែវាត្រូវបានកែប្រែ​ជាជាមួយនឹង​ការសម្រេច​របស់តុលាការ ដែលថា ការហាមឃាត់ នៃសេរីភាព​របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ​គឺនៅជាមួយ​នឹងការសម្រេចចិត្ត​ របស់ក្រសួងមហាផ្ទៃ​ យោងតាមមាត្រា ២២ នៃច្បាប់ស្តីពីលិខិត​ឆ្លងដែ​ន ដែលវាផ្ទុយនឹងច្បាប់ និងមិនស្រប​តាមរដ្ឋ​ធម្មនុញ្ញ។

ដោយសារតែមានបញ្ហាច្បាប់បែបនេះ​ហើយ​ ធ្វើអោយលិខិតឆ្លងដែន​របស់ប្រជាពលរដ្ឋ​រាប់ពាន់នាក់ ត្រូវបានលុបចោល​ដោយបទបញ្ញតិនៃ​ក្រឹត្យលេខ ៦៦៧ និងលេខ ៧៧៣ ហើយផ្នែកមួយដ៏ល្អ​នៃបទបញ្ញតិ គឺមិនអនុញ្ញាត្តិអោយមាន​សេរីភាពក្នុងការ​ធ្វើដំណើរ។
គួរបញ្ចាក់​ផងដែរថា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារមួយ​ នៅខែកក្កដាឆ្នាំ​២០១៦ រដ្ឋាភិបាលតួកគី បានប្រកាសដាក់រដ្ឋនៅក្នុង​ស្ថានភាព​អាសន្ន ដែលបានបង្កើត​ឡើងដោយចេតនា ដើម្បីថ្កោលទោសពួក​អ្នកប្រឆាំង ចំពោះការស្លាប់ស៊ីវិល​ដោយបាន​បណ្តេញចេញពីការងារ​របស់ពួកគេ និងការចាប់ខ្លួន​ពួកគេ៕