(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង បានធ្វើកិច្ចពិភាក្សាទ្វេភាគីអំពីបញ្ហាពាណិជ្ជកម្ម និងស្ថានភាពនៅឧបទ្វីបកូរ៉េ តាមរយៈទូរស័ព្ទនេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន China Daily ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ។

ទំនាក់ទំនងចិន និងអាមេរិក បានរក្សានូវស្ថិរភាព និងសម្រេចបាននូវដំណើរការនានាគួរឱ្យកត់សម្គាល់កាលពីឆ្នាំ២០១៧កន្លងទៅនេះ នេះជាការលើកឡើងរបស់លោក ស៊ី ជិនពីង។ ការរក្សាទំនាក់ទំនងទ្វេភាគី លើផ្នែកសុខាភិបាល និងការអភិវឌ្ឍរដ្ឋ ជាការបម្រើនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋទាំងពីរជាតិសាសន៍។

ខណៈដែលអាមេរិក និងចិនធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងសងខាង ភាគីទាំងពីរគួរតែទទួលយកនូវវិធានការណ៍ប្រកបដោយផ្លែផ្កា ដើម្បីដោះស្រាយនូវវិបត្តិដែលជាក្តីបារម្ភរួម តាមរយៈការបើកចំហទីផ្សារ និងកិច្ចសហប្រតិបត្តិការស្អិតរមួតកាន់តែខ្លាំង នេះជាសំដីរបស់ប្រធានាធិបតីនៃមហាអំណាចចិន លោក ស៊ីជិនពីង៕