(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃរំលឹក​ខួប០៤ឆ្នាំ នៃការបាត់ខ្លួន​ដោយអាថ៌កំបាំង​របស់យន្ដហោះ Boeing 777 ជើងហោះ​ហើរ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរឡាញ នៅឯភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា ជាមួយមនុស្សនៅលើនោះ ទាំងអស់ ២៣៩នាក់៕

២៖ គណៈកម្មការ​នៃសហភាពអឺរ៉ុប នៅទីបំផុត​បានប្រកាសគាំទ្រ​ជាចំហ​ ចំពោះសំណើ​ដែលមានគោលដៅ​ វាយបកនឹង​គម្រោង​ដំឡើង​​​ថ្លៃ​​​ពន្ធ​​​​​របស់​​​សហ​រដ្ឋ​អាមេរិក ទៅលើផលិត​ដែកថែប និងអាលុយមីញ៉ូម ដោយថា EU ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​ឆ្លើយ​តប​ដោយ​​ស្រប​ទៅ​​​តាម​ច្បាប់​របស់​ អង្គការពាណិជ្ជកម្ម​ពិភពលោក WTO នៅពេលដែល​ចំណាត់ការ​របស់​អាមេរិក ​បង្ក​ផល​ប៉ះ​ពាល់​​ដល់​ផល​ប្រយោជន៍​​របស់​​សហភាព​អឺរ៉ុប៕

៣៖ គ្រោះរញ្ជួយដី​មួយមាន​កម្រិត ៥.៧រ៉ិចទ័រ បានវាយប្រហារ​លើតំបន់កោះ​ភាគខាងកើត នៃប្រទេស​ឥណ្ឌូណេស៊ី នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ៕

៤៖ អាជ្ញាធរ​សិង្ហបុរី​បានអះអាងថា ការបុកគ្នារវាង​នាវាពិឃាត​អាមេរិក USS John S McCain និងនាវាដឹក​ប្រេងមួយគ្រឿង​ នៅក្នុងដែនទឹក​សិង្ហបុរី​កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ គឺបណ្ដាលមក​ពីនាវាចម្បាំងនេះ​ បត់ចូលកំពង់ផែ​លឿនពេក ចូលគន្លងផ្លូវនាវាដឹកប្រេង៕

៥៖ អតីតសមាជិក​សភា និងជាអតីតិបេក្ខជន​ប្រធានាធិបតី​អាមេរិក លោក រ៉ន ផូល (Ron Paul) បាននិយាយថា វាដល់ពេល និង​គ្រប់គ្រាន់​ហើយ ដែលកងទ័ព​អាមេរិក​ ត្រូវដកចេញពីប្រទេស​អ៊ីរ៉ាក់៕

៦៖ បេសកជន​ពិសេស ​កូរ៉េខាងត្បូង​ពីររូប ដែលទើបតែ​បានបញ្ចប់​ការ​បំពេញដំណើរ​ទស្សនកិច្ច​ជាប្រវត្តិសាស្ត្រ នៅ​កូរ៉េខាងជើង កាលពីដើម​សប្ដាហ៍​នេះ បានជិះយន្ដហោះ​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ហើយ នៅ​ថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រាប់​ពីលទ្ធផលនៃដំណើរ​ទស្សនកិច្ច​រយៈពេលពីរថ្ងៃ​របស់ពួកគេ នៅទីក្រុង​ព្យុងយ៉ាង៕