(ប៉េកាំង)៖ រដ្ឋមន្ត្រីការទេសចិន លោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពីលទ្ធផលនៃសម័យ ប្រជុំលើកទីមួយនៃសភា​ប្រជាជនចិន​នីតិកាលទី ១៣។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​នោះ លោក វ៉ា ក៏បានធ្វើ​ការកត់សម្គាល់​ផងដែរ ពីគោលនយោបាយ​នៅក្នុង​ស្រុក និងគោល នយោបាយ​ក្រៅប្រទេស​ចិន។ បន្ថែមពី​លើនេះ នៅពេល​ចាប់ផ្ដើម លោកថែម​ទាំងបានគូសបញ្ជាក់​ ពីព្រឹត្តិការណ៍​អន្តរជាតិ​ធំចំនួន ០៤ ដែលនឹងត្រូវរៀបចំ​ឡើងដោយ​ប្រទេសចិន ក្នុងនោះ​រួមមាន វេទិកា Boao​ សម្រាប់អាស៊ី, កិច្ចប្រជុំកំពូល Shanghai Cooperation Organization Qingdao, វេទិកាកិច្ច​សហប្រតិបត្តិការ​ ចិន-​អាហ្វ្រិក និងព្រឹត្តិការណ៍​ស្ដីពីការនាំ ចេញ-​នាំចូល​អន្តរជាតិ​របស់ចិន៕