(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមស៊ើបអង្កេតរុស្ស៊ី បានបញ្ចេញលទ្ធផលស៊ើបអង្កេតដំបូងឲ្យដឹងថា យន្តហោះរុស្ស៊ីដែលបានធ្លាក់ស្លាប់មនុស្ស ៧១នាក់ កាលពីយប់ថ្ងៃអាទិត្យនោះ តាមពិតទៅបានផ្ទុះឡើង ក្រោយធ្លាក់ទៅលើតំបន់វាលព្រិលទឹកកកដ៏ក្រាស់នៅ ជាយទីក្រុងម៉ូស្គូ៕

២៖ ក្រៅពីរដ្ឋាភិបាលទីក្រុងសេអ៊ូល មន្រ្តីជាន់ខ្ពស់មួយរូបមកពីប្រទេសចិន ក៏បានជួបពិភាក្សាជាមួយ លោក គីម យ៉ុងណាំ ប្រធានសភាជាន់ខ្ពស់នៃប្រទេសកូរ៉េខាងជើង នៅអំឡុងដំណើរទស្សនកិច្ចរបស់លោកទាំងពីរទៅកាន់ប្រទេស កូរ៉េខាងត្បូង ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា កាលពីចុងសប្តាហ៍មុននេះផងដែរ៕

៣៖ យោធាប្រទេសរុស្ស៊ីបានធ្វើតេស្តមីស៊ីលសម្រាប់ការពារដែនអាកាស ដែលទើបបង្កើនសមត្ថភាពថ្មីដោយជោគជ័យ នៅឯទីលានសាកល្បងមួយ ក្នុងប្រទេសកាហ្សាក់ស្ថាន៕

៤៖ បើយោងតាមការសិក្សាថ្មីមួយ ព្រះអាទិត្យ ដែលជាដុំបាល់ភ្លើងផ្តល់កម្តៅ និងពន្លឺឲ្យភពផែនដីប្រហែលជានឹងថយចុះ សីតុណ្ហភាពខុសប្លែកពីធម្មតា នៅឆ្នាំ២០៥០៕

៥៖ គ្រោះរញ្ជួយផែនដីកម្រិត ៦.២រ៉ិចទ័រ ដែលបានវាយប្រហារចំដែនសមុទ្រនៃប្រជុំកោះ ម៉ារីយ៉ាណាខាងត្បូង (Northern Mariana) ជាតំបន់រដ្ឋបាលរបស់សហរដ្ឋអាមេរិក នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរនឹងកោះហ្គាំ ប៉ុន្តែវាពុំបានបង្កជារលកយក្សស៊ូណាមិ ឬក៏មនុស្សរងគ្រោះឡើយ៕

៦៖ ភាពស្រពិចស្រពិលនៃវិស័យអវកាស កាន់តែខិតជិតដល់មែនទែនហើយ ដោយពេលនេះរដ្ឋបាល លោក ដូណាល់ ត្រាំ កំពុងតែរៀបចំផែនការ ក្នុងការកាត់ផ្តាច់ជំនួយទាំងស្រុងតែម្តង ចំពោះស្ថានីយអវកាសអន្តរជាតិ ISS ហើយព្រលែង វាទៅឲ្យវិស័យឯកជនជាអ្នកគ្រប់គ្រងបន្តវិញ ដែលប្រការនេះនឹងធ្វើឲ្យរដ្ឋបាលអាមេរិក ចំណេញបានថវិកា ០៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕