(ញូដេលី)៖ ក្រុមអាជ្ញាធរ​អាកាសចរណ៍​ឥណ្ឌា បានបើកការស៊ើប​អង្កេតមួយ​បន្ទាប់ពីមាន​ការប៉ះទង្គិចគ្នានៅពាក់​កណ្ដាល​អាកាស​ រវាងយន្ដហោះដឹក​អ្នកដំណើរពីរគ្រឿង នៅក្បែរទីក្រុង ម៉ុមបៃ (Mumbai)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរឥណ្ឌា ឧប្បដិហេតុនេះកើតឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ នៅពេលយន្ដហោះឯកជនដឹកនាំអ្នក ដំណើរមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍ Vistara បានប៉ះទង្គិចគ្នាជាមួយយន្ដហោះមួយគ្រឿងផ្សេងទៀតរបស់ ក្រុមហ៊ុន Air India នៅក្នុងដែនអាកាសនៅទីក្រុង ម៉ុមបៃ (Mumbai)។

«ការិយាល័យ​ស៊ើបអង្កេតផ្នែក​គ្រោះថ្នាក់​អាកាសចរណ៍ បានចាប់ផ្តើមបើកការ​ស៊ើបអង្កេត ខណៈយន្ដហោះ​ដឹកអ្នកដំណើរ​ទាំងពីរ​ ផ្ទុកពេញដោយ​អ្នកដំណើរបាន​ស្ថិតនៅ​ចំងាយ តែជាង ១០០ហ្វីត (៣០ម៉ែត្រ) ​ប៉ុណ្ណោះ​ពីគ្នា»។ នេះបើតាម​ការគូសបញ្ជាក់​របស់ក្រុមមន្ត្រី​អាកាសចរណ៍​ឥណ្ឌា។

គួរបញ្ជាក់ថា នៅពេលជួប​ឧប្បដិហេតុនេះ យន្ដហោះដឹកអ្នកដំណើរ​នៃក្រុមហ៊ុន Vistara មានផ្ទុកអ្នកដំណើរ ១៥២នាក់ ក្នុងផ្លូវធ្វើដំណើរ​ពីទីក្រុង​ញូដេលី ឆ្ពោះទៅកាន់​ទីក្រុង Mumbai។​ ចំណែកឯ យន្ដហោះ​របស់ក្រុមហ៊ុន Air India មាន​គោលដៅហោះ​ហើរទៅកាន់​ទីក្រុង Bhopal ជាមួយអ្នកដំណើរ ១០៩នាក់៕