(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បើកពិភាក្សាផ្ទាល់​ជាមួយ​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងជើង រួមមានប្រធាន​សភា, ប្អូន​ស្រី លោក គីម ជុងអ៊ុន និងមន្ត្រីកំពូលៗ​ឯទៀត។

២៖ ទីបំផុតចិនបញ្ជូនយន្តហោះចម្បាំង J-20 Stealth Fighter ចូលទៅក្នុង​មូលដ្ឋាន​ទ័ពអាកាស ដើម្បីទុកប្រើប្រាស់ជា​ផ្លូវការ។

៣៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផ្ញើលិខិតតាមប្អូនស្រីបង្កើត អញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ទៅបំពេញ​ទស្សនកិច្ចនៅប្រទេសរបស់លោក។

៤៖ យន្តហោះចម្បាំងធុន F-16 របស់អ៊ីស្រាអែល ត្រូវប្រព័ន្ធការពារដែនអាកាសស៊ីរី បាញ់ទម្លាក់ នៅអំឡុងពេលធ្វើប្រតិបត្តិការ​វាយ​ប្រហារតាមផ្លូវអាកាសឆ្លងព្រំដែន មកលើមូលដ្ឋានទ័ពស៊ីរី។

៥៖ ចំនួនសាកសពនៃមនុស្សដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ ដែលបានវាយប្រហារ​​ដែន​សមុទ្រកោះតៃវ៉ាន់ កើនដល់១៥នាក់ ខណៈមួយចំនួនទៀតនៅបន្តបាត់ខ្លួននៅឡើយ។

៦៖ ពន្យាពេលរាប់ឆ្នាំ​ហើយ ទីបំផុតកែវយឺត​អវកាស James Webb ត្រូវ​កំណត់ឲ្យ​បាញ់បង្ហោះ​នៅ​ឆ្នាំ២០១៩។

៧៖ រថយន្ត​ស្ព័រដែល SpaceX ទើបបាញ់​បង្ហោះ កំពុងសំដៅ​ទៅភពព្រះអង្គារ និងខ្សែក្រវាត់​អាចម៍ផ្កាយ៕