(កាប៊ុល)៖ បំផ្ទុះគ្រាប់បែក​ដ៏កក្រើកនៅក្នុង​រដ្ឋធានីកាប៊ុល នៃប្រទេស​អាហ្វហ្គានីស្ថាន នៅថ្ងៃសៅរ៍នេះ បានបង្ក​ឲ្យ​មនុស្ស ស្លាប់ និង​របួស (មិនទាន់ដឹង​ចំនួនជាក់លាក់) ព្រមទាំង​ទ្រព្យសម្បត្តិ​សាធារណជាច្រើន ត្រូវបាន​បំផ្លិចបំផ្លាញផងដែរ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។

ការបំផ្ទុះគ្រាប់បែក​ខាងលើនេះ ត្រូវបានប៉ូលិសទីក្រុង​កាប៊ុលអះអាងថា ជាការបំផ្ទុះអត្តឃាត ទៅលើតំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិតអគារ​ចាស់ នៃក្រសួង​មហាផ្ទៃអាហ្វហ្គានីស្ថាន មិនឆ្ងាយប៉ុន្មាន​​ពីការិយាល័យ​សហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខ​ជាន់ខ្ពស់​ ប្រចាំនៅប្រទេសអាស៊ីខាងត្បូងមួយនេះ នោះឡើយ។

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម នឹងត្រូវបញ្ជាក់​នាពេលបន្តបន្ទាប់​ទៀត ខណៈកន្លែង​កើតហេតុពេលនេះ ​ត្រូវបានគេ​រាយការណ៍ថា កំពុងតែមាន​មនុស្សចោមរោម​មើលយ៉ាង​កកកុញ៕