(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ខណៈដែលភ្នំភ្លើងសកម្មជាងគេបំផុតរបស់ហ្វីលីពីន គឺភ្នំ Mayon នៅតែបន្តបញ្ចេញកម្អែលភ្លើងតិចៗ និងបាញ់ជះបណ្តុំផេះឡើងទៅកាន់ផ្ទៃអាកាស ដែលបង្ខំឲ្យ មានការជម្លៀសខ្លួនមនុស្សរាប់ម៉ឺននាក់ នៅជុំវិញតំបន់គ្រោះថ្នាក់ ទៅកាន់ទីសុវត្ថិភាពនោះ អាជ្ញាធរហ្វីលីពីនបានឲ្យដឹងបន្ថែមទៀតថា ភ្លើងចំនួន០២ផ្សេងទៀត ក៏មានសកម្មភាពពុំសូវល្អប៉ុន្មានដែរ៕

២៖ សហរដ្ឋអាមេរិកបានជូនដំណឹងដល់ទីភ្នាក់ងារមួយ របស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្ដល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីនថាទីក្រុងវ៉ាស៊ីនតោននឹង បញ្ឈប់ការផ្ដល់ប្រាក់ជំនួយ៦៥លានដុល្លារ ដើម្បីជំរុញឱ្យមានការកែទម្រង់ នៅក្នុងទីភ្នាក់ងារមួយនេះ៕

៣៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះ បានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនត្រូវការការងក់ក្បាលពីតៃវ៉ាន់ ដើម្បីអាចបើកគន្លងផ្លូវហោះហើរថ្មីៗនោះឡើយក្រោយពីដែន ដីកោះដែលត្រូវចិនចាត់ទុកគ្រាន់ជាខេត្តមួយរបស់ខ្លួននេះ បានបង្ហាញពីការមិនពេញចិនថា ការបើកគន្លងផ្លូវហោះហើរថ្មីក្នុងខែនេះ នៅលើច្រកសមុទ្រ Taiwan Strait ដែលខណ្ឌចែកតំបន់ទាំងពីរនេះ បានបង្កហានិភ័យទាំងផ្នែកសន្តិសុខនិងសុវត្ថិភាព៕

៤៖ មន្រ្តីយោធាជើងទឹកអាមេរិកជាច្រើនរូប ដែលមានឋានៈជាមេបញ្ជាការ នៅលើនាវាចម្បាំង USS McCain និង USS Fitzgerald ដែលបានជួបឧបទ្ទវហេតុជា បន្តបន្ទាប់កាលពីឆ្នាំមុន រហូតឈានដល់មានការបាត់បង់ជីវិត ក្រុមនាវិកសរុប ១៧នាក់នោះ នឹងត្រូវប្រឈមមុខចំពោះនីតិវិធីតុលាការយោធាក្រោមបទចោទប្រកាន់ ផ្សេងៗ រួមមានការធ្វេសប្រហែស ដែលនាំឲ្យមានមនុស្សបាត់បង់ជីវិត និងការបរាជ័យក្នុងការបំពេញកាតព្វកិច្ចជាដើម៕

៥៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រព័ន្ធគ្រប់គ្រងជនភៀសខ្លួនរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះគឺកំពុងតែធ្វើឲ្យសន្តិសុខ ជាតិចុះទន់ខ្សោយ ហើយរដ្ឋបាលរបស់លោក កំពុងតែជម្រុញឲ្យតុលាការកំពូល «ដករនាំងការពារជនអន្តោវេសន៍ ដែលស្ថិតនៅក្នុងកម្មវិធី Dreamer» ចំនួន ៧០០,០០០នាក់ នោះចេញ៕

៦៖  ក្រសួងការពារជាតិកាណាដា លោក ហាជីត ស៊ីញ សាចចាន (Harjit Signh Sajjan) បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីការគាំទ្រយ៉ាងមុតមាំរបស់កាណាដា ក្នុងការពួតដៃគ្នាជាមួយបណ្តាសម្ព័ន្ធមិត្ត និងដៃគូនានា ជាពិសេសសហរដ្ឋអាមេរិក ស្តីពីដំណោះស្រាយការទូត សម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ ដែលធានាបាននូវសន្តិសុខ និងវិបុលភាពពិភពលោក៕