(អង់ការ៉ា)៖ មន្ត្រីប៉ូលីសម្នាក់ក្នុងចំណោមបីនាក់ដែលជាអ្នកគ្រប់គ្រងឧទ្ធម្ភាគចក្រសំរាប់ដឹកប្រធានាធិបតីតួកគី លោក Recep Tayyip Erdog​an និងក្រុមគ្រួសាររបស់ គាត់ពីសណ្ឋាគារមួយទៅព្រលានយន្តហោះ ក្នុងអំឡុងពេលមានការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធក្នុងការមាន ទំនាក់ទំនងជាមួយនឹងចលនា Gülen ដែល Erdogan និងរដ្ឋាភិបាលរបស់លោកបានចោទប្រកាន់ថាជាមេខ្លោងដែលនៅពីក្រោយរដ្ឋប្រហារនៅយប់នោះ។ នេះបើតាមសារព័ត៌មាន The Hürriyet daily ចេញផ្សាយនៅក្នុងសប្ដាហ៍នេះ។

ឧទ្ធម្ភាគចក្ររបស់លោក Tayyib Sina Dogan បាននាំយកលោក Erdogan ចេញពីឆ្នេរសមុទ្រ Marmaris ដែលជាកន្លែងដែលគាត់បានគេចោទប្រកាន់ថាត្រូវបានគេ ចាប់ខ្លួនដោយពួកដែលធ្វើរដ្ឋប្រហារ នៅជិតព្រលានយន្តហោះ Dalaman ដែលជាកន្លែងដែលយន្តហោះឯកជនរបស់គាត់កំពុងរង់ចាំ។ លោក Dogan ត្រូវបានគេ បណ្តេញចេញពីនាយកដ្ឋានប៉ូលីសនៅថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៦ ជុំវិញការចោទប្រកាន់ថាគាត់បានទាញយកកម្មវិធីផ្ញើសារតាមទូរស័ព្ទដៃ ByLock។ គាត់ត្រូវបាន គេបញ្ជូនទៅពន្ធនាគារ Sincan ក្នុងទីក្រុងអង់ការ៉ា។

លោកបានប្រាប់ Hürriyet ថា «ប្រសិនបើខ្ញុំជាសមាជិកនៃអង្គការភេរវករខ្ញុំនឹងមិនអនុញ្ញាតឱ្យឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីហោះឡើងនោះទេ។ «ខ្ញុំមានកូនសោ ឧទ្ធម្ភាគចក្រ។ ខ្ញុំស្គាល់ឧទ្ធម្ភាគចក្រនោះ។ ខ្ញុំជាមនុស្សទីមួយដែលឃើញឧទ្ធម្ភាគចក្ររបស់ពួកអ្នកដែលធ្វើរដ្ឋប្រហារមុនពេលយើងធ្វើការហោះហើរ ហើយខ្ញុំគឺជាអ្នក ដែលបានប្រាប់អ្នកបើកយន្តហោះពីរឿងនោះ»។ គាត់បានបន្ថែមទៀតថា «ខ្ញុំមិនបានទាញយកកម្មវិធីនោះទេ»។ ខ្ញុំគិតថាកម្មវិធីផ្សេងទៀតប្រហែលជាបានបញ្ជូនខ្ញុំទៅ អាសយដ្ឋាន IP ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកម្មវិធី»

គួរបញ្ជាក់ថា លោក Barıs​ Yurtseven ជាអ្នកបើកយន្ដហោះដែលបាននាំប្រធានាធិបតី Erdogan ពីទីក្រុង Dalaman ទៅកាន់ អ៊ីស្តង់ប៊ុល កាលពីរាត្រីនៃការប៉ុនប៉ង ធ្វើរដ្ឋប្រហារ នោះកាលពីខែកក្កដាកន្លងទៅក៏ត្រូវបានគេបណ្តេញចេញពី Turkish Airlines (THY) ផងដែរកាលពីខែកុម្ភៈជុំវិញការជាប់ពាក់ព័ន្ធទៅនឹងចលនា Gülen។ មន្ត្រីប៉ូលីសចំនួន ១៩នាក់ដែលទទួលខុសត្រូវចំពោះសន្តិសុខរបស់ Erdog​an ត្រូវបានបណ្តេញចេញពីបទចោទប្រកាន់ថាមានទំនាក់ទំនងនិងចលនា Gülen បន្ទាប់ពី ការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ។

ប្រភព៖ Turkish Times