(បរទេស)៖ នៅថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ប៉ូឡូញត្អូញត្អែចំពោះការលក់ប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាមេរិក ថាមានតម្លៃថ្លៃជ្រុលពេក។

២៖ ចក្រភពអង់គ្លេសដែលជាសម្ព័ន្ធមិត្តអាមេរិកធំបំផុត បង្ហាញជំហរមិនគាំទ្រទីក្រុងវ៉ាស៊ីនតោន និងអះអាងថាមិនរើស្ថានទូតទៅ​ហ្សេរុយសាឡឹមតាម លោក ដូណាល់ ត្រាំ នោះឡើយ។

៣៖ កងកម្លាំងរក្សាសន្តិភាព UN នៅកុងហ្គោ១៤នាក់ស្លាប់ និង ៥២នាក់របួស ដោយសារ​ការវាយប្រហារពីក្រុមឧទ្ទាម។

៤៖ ផ្ទុះការបាញ់បោះទៀតជាថ្មីម្តងទៀត នៅអាមេរិក ដោយមនុស្ស០៣នាក់ស្លាប់ ក្នុងទីក្រុងហួស្តុន (Houston) រដ្ឋតិចសាស់ ខណៈ​ខ្មាន់​កាំ​ភ្លើង​គេចខ្លួនបាត់។

៥៖ ហ្វីលីពីនតាំងបញ្ឈររូបសំណាកតំណាង «ស្រ្តីទាសករផ្លូវភេទ» ដែលត្រូវបានចាប់បង្ខិតបង្ខំឲ្យបម្រើពួកទាហានជប៉ុន កាលពី​សម័យសង្រ្គាមលោកលើកទី០២ នៅឯរដ្ឋធានីម៉ានីល។

៦៖ ជុំវិញករណីរំលោភសម្លាប់ និងស៊ីសាច់មនុស្សនៅឥណ្ឌា ដែលបានផ្ទុះឡើងកាលពី១០ឆ្នាំឆ្នាំ អ្នកជំនួញម្នាក់ព្រមទាំងមនុស្ស​ជំនិតរបស់ខ្លួនម្នាក់ទៀត ត្រូវតុលាការកាត់ទោសប្រហារជីវិតដោយព្យួរ-ក។



៧៖ សេតវិមាន បញ្ជាកឲ្យដឹងថា អនុទីប្រឹក្សាសន្តិសុខជាតិ និងមន្រ្តីជំនិតប៉ុន្មានរូបទៀត របស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹង​ត្រូវ​លាលែងពីតំណែង តាមការគ្រោងទុក នាកំឡុងដើមឆ្នាំក្រោយនេះ បន្ទាប់ពីលោក ត្រាំ កាន់តំណែងបានមួយឆ្នាំ៕