(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌល​ព្រមានពីរលកយក្សក្នុ​ងតំបន់ប៉ាស៊ីហ្វិក (PTWC) នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារលើភាគឦសាន​នៃកោះ Yap​ នៃប្រទេស​ដែនកោះ Micronesia​ ស្ថិតនៅក្នុងតំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ប៉ុន្តែពុំមាន​ការព្រមានពីរលកយក្សស៊ូណាមិ​នោះទេ។ នេះបើតាមការចេញ​ផ្សាយដោយ​ទីភ្នាក់ ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។

យោងតាម (PTWC) គ្រោះរញ្ជួយដីនេះ​ដំបូងឡើយ​មានកម្លាំង ៦.៨រ៉ិចទ័រ ប៉ុន្តែក្រោយមក​បានធ្លាកចុះមកនៅត្រឹម ៦.៦រ៉ិចទ័រ និងមានជម្រៅរញ្ចួយ ៤៦គីឡូម៉ែត្រ ទៅក្នុងដី។ យ៉ាង​ណាក៏ដោយពុំ​មានសេចក្ដីរាយការណ៍​ ពីអ្នករងរបួស ឬក៏ការបំផ្លិចផ្លាញ​នោះទេ៕