(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍​សន្តិសុខទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើ​ចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំ​ថ្ងៃនេះ​មានអ្វីខ្លះនោះ សូមទស្សនា​ដូចខាងក្រោម៖

១៖ រដ្ឋកាលីហ្វ័រញ៉ា ប្រកាសអាសន្ន​ចំពោះភ្លើងឆេះព្រៃឈ្មោះ Thomas និង Creek ដែលកំពុងរីករាលដាលលឿនបំផុត!

២៖ ប្រទេសកាតា ដែលជាមហាសេដ្ឋីនៅអារ៉ាប់ «ប្រឆាំងដាច់ខាតចំពោះ ដូណាល់ ត្រាំ» ដែលគ្រោង​លើកស្ថានទូតអាមេរិក ពីតែលអាវីវ ទៅហ្សេរុយសាឡឹម!

៣៖ ឧបទ្វីបកូរ៉េ «កំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាម» ទើបបង្ខំឲ្យ​ប្រធានាធិបតី​ចិន និងកូរ៉េខាងត្បូង កំណត់ថ្ងៃជួបគ្នា!

៤៖ សហរដ្ឋអាមេរិក «បញ្ជាក្បួនយន្តហោះចម្បាំង ហោះរំលងឧបទ្វីបកូរ៉េ» ដើម្បីធ្វើសមយុទ្ធទម្លាក់គ្រាប់បែកពិតៗ!

៥៖ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក «ចង់ឲ្យជប៉ុន និងកូរ៉េខាងត្បូង​អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ» ដើម្បីទប់ទល់កូរ៉េខាងជើង!

៦៖ ទីបំផុតមន្ត្រី​ជាន់ខ្ពស់មួយរូប «ដែលលោក ដូណាល់ ត្រាំ ជាអ្នកលើកស្ទួយ» ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់!

៧៖ ប្រទេសឥណ្ឌា «ទើបទទួលជោគជ័យ លើការបាញ់តេស្តមីស៊ីលថ្មី Akash» និងត្រៀមដាក់បញ្ចូលក្នុង ឃ្លាំងសព្វាវុធយោធា!