(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយនិងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ដើម្បីដោះស្រាយ​បញ្ហារ៉ូហ៊ីងយ៉ាឲ្យបាន មហាយក្សចិនប្រាប់មីយ៉ាន់ម៉ា ឲ្យដើរតាមវិធីបីជំហាន!

២៖ អារ៉ាប៊ីសាអូឌីត កំពុងប្រកូកប្រកាសឲ្យបណ្តារដ្ឋអារ៉ាប់ ប្រុងប្រយ័ត្នចំពោះអ៊ីរ៉ង់ ដោយចោទថា រដ្ឋនេះកំពុងឈ្លានពាន និងរំលោភច្បាប់អន្តរជាតិ!

៣៖ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ រៀបរាប់ថា អតីតមេដឹកនាំបះបោរ Catalonia គឺជាភ្នាក់ងារសម្ងាត់រុស្ស៊ី ដោយបានស្តាប់ហើយ ពិតជាភ្ញាក់ផ្អើល!

៤៖ នាវាមុជទឹកអាហ្សង់ទីន ផ្ទុកនាវិក ៤៤នាក់ បាត់ដំណឹងជាច្រើនថ្ងៃហើយ នៅតែគ្មានតំរុយបន្តិច ខណៈការរុករកហាក់ដូចជាលំបាក!

៥៖ ស្ថានការណ៍នៅ​ហ្ស៊ីមបាវេ នៅតែកំពុងក្តៅគគុក ខណៈមេដឹកនាំវ័យ ៩៣ឆ្នាំ នៅតែមិនព្រមចុះចេញអំណាច!

៦៖ មានការព្រមានពី រលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះ​រញ្ជួយដីកម្រិតធ្ងន់ ៧.៣រ៉ិចទ័រ វាប្រហារដែនកោះ​បារាំង ក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក!

៧៖ តំបន់ភាគ​កណ្តាលវៀតណាម កំពុងត្រៀមខ្លួន​ទប់ទល់​គ្រោះទឹកជំនន់ និងគ្រោះធម្មជាតិ​អាក្រក់ៗ​ផ្សេងទៀត!