(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍​អន្តរជាតិសំខាន់ៗ​ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ដូណាល់ ត្រាំ បង្គាប់ថា ទីណាក៏ដោយឲ្យ​តែមានទង់ជាតិ​អាមេរិក ត្រូវបង្ហូតមកត្រឹមពាក់កណ្តាល ក្រោយផ្ទុះករណី​បាញ់ប្រហារ​​នៅតិចសាស់!

២៖ ខ្មាន់កាំភ្លើងវ័យ ២៦ឆ្នាំ ដែលបាញ់ស្លាប់មនុស្ស ២៦នាក់ នៅរដ្ឋតិចសាស់ គឺជាអតីតមន្ត្រីទ័ពអាកាស និងធ្លាប់ជាប់ពន្ធនាគារ ១ឆ្នាំ!

៣៖ អារ៉ាប៊ីសាអូឌីត ទម្លាក់កំហុសឲ្យអ៊ីរ៉ង់ទាំងស្រុង ជុំវិញការបាញ់មីស៊ីលពីយ៉េមែន សំដៅមករាជធានីរីយ៉ាដ!

៤៖  អារ៉ាប៊ីសាអូឌីត ប្រកាសផ្តល់ប្រាក់រង្វាន់ ៤០០លានដុល្លារ ដល់អ្នកដឹងពី​ទីតាំងលាក់ខ្លួន​នៃពួកឧទ្ទាម Houthi, យ៉េមែន ដែលហ៊ានផ្លោងមីស៊ីល មកទីក្រុងរីយ៉ាដ!

៥៖ ទីបំផុតចៅក្រមស៊ើបសួរប៊ែលហ្សិក សម្រេចដោះលែង​អតីតមេដឹកនាំបះបោរ Catalonia ក្រោមលក្ខខណ្ឌតឹងតែងមួយចំនួន!

៦៖ កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មជនជាតិ​កូរ៉េខាងជើង ១៨នាក់ ស្វាគមន៍​ទស្សនកិ​ច្ច លោក ដូណាល់ ត្រាំ!

៧៖ ក្រុមអ្នកវិទ្យាសាស្ត្រ «ទើបរកឃើញភពថ្មីមួយទៀត» ស្ថិតនៅប្រព័ន្ធផ្កាយ​ ដែលកៀកនឹងព្រះអាទិត្យ​យើងបំផុត!