(បរទេស)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ​ជាច្រើនបានកើត​មាន​ឡើង​​ដែល​មានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុកនៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខ​ដាក់​គ្នា ​រវាង​មហាអំណាច​ធំៗ​​នៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍​ជារួម​មានភាពក្តៅគគុកខ្លាំងឡើង។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ យោធាចិននិងប៉ាគីស្ថាន ធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាមានឈ្មោះថា «Shaheen VI»។

២៖ មនុស្សម្នាជាច្រើននាក់ នាំគ្នាព្យាយាមជួយត្រីឆ្លាមម៉្យាង ដែលរសាត់មកនៅលើឆ្នេរសមុទ្រទៅណាពុំរួច ក្នុងទីក្រុង Palu ភាគ​កណ្តាលប្រទេសឥណ្ឌូណេស៊ី។

៣៖ ចិន-រុស្ស៊ី បន្តធ្វើសមយុទ្ធយោធាផ្លូវទឹករួមមានឈ្មោះថា «Joint-Sea 2017» ក្នុងដំណាក់កាលទី០២ នៅសមុទ្រជប៉ុន និង​សមុទ្រ Okhotsk មិនឆ្ងាយប៉ុន្មានពីព្រំដែនរុស្ស៊ី-កូរ៉េខាងជើង។

៤៖ ហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរ នៅទីក្រុងហុងកុង នៃប្រទេសចិន ផ្តាច់ជីវិតមនុស្ស០៣នាក់ និងបណ្តាល​ឲ្យរបួស២៧នាក់។

៥៖ ឥណ្ឌា ត្រៀមប្រារព្ធពិធីបុណ្យ Durga Puja ជាបុណ្យសាសនាហិណ្ឌូដ៏ធំសម្បើមមួយ ទាក់ទិននឹងការគោរពបូជា​ព្រះ​ជា​ម្ចាស់​មានព្រះនាម «Durga» ដែលតំណាងឲ្យរិទ្ធិអំណាចនិងជ័យជម្នះនៃអំពើល្អ លើអំពើអាក្រក់ នៅក្នុងទេវកថាហិណ្ឌូ។

៦៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារការវាយប្រហារ នៃគ្រោះរញ្ជួយផែនដីកម្រិត៧.១រ៉ិចទ័រ នៅភាគកណ្តាលម៉ិចស៊ីកូ កើន​ដល់២៩៥នាក់។

៧៖ ការបោះឆ្នោតជ្រើសរើសសមាជិកសភា ប្រព្រឹត្តទៅនៅឯប្រទេសនូវែលសេឡង់៕