(បរទេស)៖ នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ​ជាច្រើនបានកើត​មាន​ឡើង​​ដែល​មានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុកនៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខ​ដាក់​គ្នា ​រវាង​មហាអំណាច​ធំៗ​​នៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍​ជារួម​មានភាពក្តៅគគុកខ្លាំងឡើង។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ទិដ្ឋភាពក្រោយគ្រោះរញ្ជួយដីដ៏កក្រើក ដែលផ្តាច់ជីវិតមនុស្សកើនដល់២៨២នាក់ នៅភាគកណ្តាលប្រទេសម៉ិចស៊ីកូ។

២៖ ទូរស័ព្ទដៃម៉ូដែលថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 8 និង iPhone 8 ចាប់ផ្តើមដាក់លក់ជាផ្លូវការលើទីផ្សារសិង្ហបុរី រួមទាំង​បណ្តា​ប្រទេសជាច្រើនផ្សេងទៀត។

៣៖ នាវាមុជទឹករុស្ស៊ី បាញ់មីស៊ីលចេញពីក្រោមទឹកស្រោចទៅលើមូលដ្ឋាន របស់ក្រុមសកម្មប្រយុទ្ធ Nursra Front នៅ​​​ខេត្ត Idlib ប្រទេសស៊ីរី។

៤៖ ទិដ្ឋភាពក្រោយពីខ្យល់ព្យុះហឺរីខិន Maria វាយប្រហារសង្រ្គប់លើបណ្តាប្រទេសដីកោះ នៅក្នុងតំបន់ការីបៀន ដែលបាន​បណ្តាលឲ្យមនុស្សយ៉ាងតិច៣២នាក់ស្លាប់។

៥៖ អ៊ីរ៉ង់ប្រារព្ធពិធីព្យុហយាត្រាយោធា ដើម្បីរំលឹកខួបនៃការពលីជីវិតរបស់ជនរួមជាតិអ៊ីរ៉ង់ កាលពីអំឡុងសម័យសង្រ្គាម០៨ឆ្នាំ​អ៊ីរ៉ាក់-​អ៊ីរ៉ង់ កាលពីទសវត្សរ៍១៩៨០។

៦៖ អាជ្ញាធរឥណ្ឌូណេស៊ី ជម្លៀសប្រជាជនចេញយ៉ាងទាន់ហន់ ពីតំបន់ជុំវិញភ្នំភ្លើង Agung លើកោះបាលី ក្រោយ​វា​ឲ្យ​សញ្ញា​មិន​ស្រួល​ខ្លាំង។

៧៖ ប្រធានាធិបតីម៉ិចស៊ីកូលោក Enrique Pena Nieto ចុះត្រួតពិនិត្យតំបន់ទទួលរងការវាយប្រហារ ដោយគ្រោះរញ្ជួយផែនដី៕