(ម៉ិចស៊ីកូ)៖ ចំនួនអ្នកសា្លប់ដោយសារគ្រោះរញ្ជួយដីកម្រិត៨.១រ៉ិចទ័រ ដែលបានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសម៉ិចស៊ីកូ នាពេលកន្លងទៅ បានកើនដល់១៣៨នាក់ហើយ ខណៈមនុស្សរាប់រយនាក់បានរងរបួស និងជិតមួយលាននាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ចំណុចរញ្ជួយរបស់គ្រោះរញ្ជួយដីនេះមានជម្រៅ៣៣គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រនៅចម្ងាយ១២៣គីឡូម៉ែត្រភាគនិរតី ពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas ហើយបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) វាមានកម្រិត៨.១រ៉ិចទ័រ តែលោក Enrique Pena Nieto បានអះអាងថា វាមានកម្រិត៨.២រ៉ិចទ័រ គឺខ្លាំងក្លាជាងគេបង្អស់ប្រចាំប្រវត្តិសាស្រ្ត ម៉ិចស៊ិកូ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ដោយកម្រិតរញ្ជួយរបស់វាធំជាងគ្រោះរញ្ជួយដីកាលពីឆ្នាំ១៩៨៥ ដែលបានឆក់យកជិវិតមនុស្សយ៉ាងតិច៥,០០០នាក់នៅតាមបណ្តា រដ្ឋចំនួន០៤របស់ម៉ិចស៊ីកូទៅទៀត៕