(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កងយន្តហោះ​​ចម្បាំងអ៊ីរ៉ាក់បានធ្វើប្រតិបត្តិការ​​វាយប្រហារតាម​ផ្លូវអាកាសយ៉ាងច្រើន​សន្ធឹកសន្ធាប់​ប្រឆាំងនឹង​​ក្រុម​ ISIS នៅតំបន់ភាគ​ខាងលិច​ប្រទេស​ក្បែរព្រំដែន​ស៊ីរី ដែលជា​លទ្ធផល​បានកម្ទេចទីតាំង​​ជាច្រើន​របស់ ISIS និង​បាន​សម្លាប់​ជីវិត​​​ក្រុម​​សកម្ម​​ប្រយុទ្ធ​​ជ្រុល​និយមនេះ​​ប្រមាណជា ៣០៦នាក់។

២៖ ដោយយាន​អវកាស កាស៊ីនី (Cassini) របស់អង្គការ NASA ឥឡូវនេះ ត្រឹមជាកម្ទេច​គម្ទីរម៉ូលេគុល នៅក្នុងពពកបរិយាកាស​​​នៃ​ភពសៅរ៍ (Saturn) ប៉ុណ្ណោះនោះ ភពឧស្ម័នយក្ស​មួយផ្សេងទៀតកំពុងក្លាយជា​គោលដៅសិក្សាស្រាវជ្រាវ ដ៏ចម្បងវិញម្តង។

៣៖ ចិន និងរុស្ស៊ីចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពជើងរបស់ពួកគេ នៅក្បែរតំបន់​ព្រំដែន​កូរ៉េខាងជើង ចំពេល​ឧបទ្វីប​កូរ៉េ កំពុងឡើងកម្ដៅជាថ្មី​ ក្រោយទីក្រុង​ព្យុងយ៉ាង​បាញ់មីស៊ីល​មួយគ្រា​ប់ ហោះរំលង​ប្រទេសជប៉ុន។

៤៖ រដ្ឋាភិបាលបារាំង​ បានចាប់ផ្ដើមដំណើរការ​ហើយ គំរោងសាងសង់​ជញ្ជាំងកញ្ចក់​ការពារគ្រាប់កាំភ្លើង​ មានកម្ពស់ ០៣ម៉ែត្រ នៅជុំវិញប៉ម ទួរអ៊ែលហ្វែក (​Tour Eiffel) ដោយត្រូវចាយ​លុយប្រមាណជា ២០លានអឺរ៉ូ ឬស្មើនឹងជិត ២៤លានដុល្លារអាមេរិក។

៥៖ ជនសកម្មប្រយុទ្ធមកពី​គណបក្សពលករឃើដ (PKK) បានស្លាប់ក្រោម​កណ្តាប់ដៃកងទ័ពរបស់​ប្រទេសតួកគី នៅក្នុងប្រតិ​បត្តិការ​តាមផ្លូវអាកាសសំដៅ​ប្រឆាំងអំពើ​ភេរវកម្ម ដាច់ដោយ​ឡែកពីគ្នា ​នៅក្នុងខេត្ត ស៊ើត (Siirt) និង ហាកការី (Hakkari) ភាគអាគ្នេយ៍។

៦៖ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង​បានដើរជិតដល់​ដំណាក់កាលចុងក្រោយ នៃការអភិវឌ្ឍ​មីស៊ីលឆ្លងទ្វីប ICBM ហើយ លោកក៏បាន​ព្រមានដែរថា ទីក្រុងព្យុងយ៉ាងអាច​នឹងបង្ករឿង​បន្ថែមទៀត៕