(បរទេស)៖ នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ​ជាច្រើនបានកើត​មាន​ឡើង​​ដែល​មានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុកនៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខ​ដាក់​គ្នា ​រវាង​មហាអំណាច​ធំៗ​​នៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍​ជារួម​មានភាពក្តៅគគុកខ្លាំងឡើង។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ព្យុះទីហ្វុង Doksuri ផ្តាច់ជីវិតប្រជាជនវៀតណាម០៨នាក់ និងបង្ករបួស២៨នាក់ផ្សេងទៀត។

២៖ កងទ័ពអ៊ីរ៉ាក់ ចាប់ផ្តើមបើកប្រតិបត្តិការក្តៅ កម្ទេចក្រុមសកម្មប្រយុទ្ធ ISIS នៅតាមព្រំដែនជាមួយនឹងប្រទេសស៊ីរី។

៣៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គារសហប្រជាជាតិ (UNSC) ចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសធ្ងន់ៗ ចំពោះការបាញ់ផ្លោង​មីស៊ីលរំលងពីប្រទេសជប៉ុន ជាលើកទី០២ កាលពីម្សិលមិញ។

៤៖ យានអវកាស Cassini របស់អង្គការ NASA លែងមានវត្តមាននៅក្នុងចក្រវាឡនេះទៀតហើយ បន្ទាប់ពីវាត្រូវបានកម្ទេច​ចោល​នៅក្នុងភពសៅរ៍ (Saturn) កាលពីថ្ងៃសុក្រសប្តាហ៍នេះ។

៥៖ ប្រធានាធិបតីហ្វីលីពីន ព្រមានប្រើច្បាប់អាជ្ញាសឹក នៅទូទាំងប្រទេស ទប់ទល់នឹងបាតុកម្មដុតរូបត្លុក ដូណាល់ ត្រាំ ក្នុង​ទីក្រុង​ម៉ានីល ដែល អាច​បង្ក​អសន្តិ​សុខរឹតតែខ្លាំង។

៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភរិយា ធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធា Andrews ក្នុងរដ្ឋ Maryland។

៧៖ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកច្នៃ ដោយក្រុមភេរវកម្ម ISIS នៅស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងទីក្រុងឡុងដ៍ ការគម្រាម​កំហែងនៃភេរវកម្ម នៅក្នុងចក្រភពអង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុត។