(គូឡាឡាំពួរ)៖ អគ្គីភ័យមួយបានកើតមានឡើងទៅលើ​សាលារៀនមួយកន្លែង ក្នុងរដ្ឋធានីគូឡាឡាំពួរ នៃ​ប្រទេសម៉ាឡេស៊ី​នៅវេលាម៉ោង ៥៖០០នាទីព្រឹក​ថ្ងៃព្រហស្បតិ៍នេះតែម្តង បានបណ្តាលឲ្យមនុស្ស ២៥នាក់​ស្លាប់ ដោយក្នុងនោះ​ភាគច្រើនជាសិស្សសាលា​ ដែលស្នាក់នៅទីសាលារៀននោះ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

មន្ត្រីពន្លត់អគ្គីភ័យ​របស់ម៉ាឡេស៊ី បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក The Star យ៉ាងដូច្នេះថា «យោងតាមព័ត៌មាន​នាដំណាក់កាលនេះ សិស្ស និងគ្រូបង្រៀនសរុប ២៥នាក់ បានបាត់បង់ជីវិត»។ ពុំទាន់​មានព័ត៌មាន​បញ្ជាក់អំពីមូលហេតុ ដែលបានបង្កជាគ្រោះអគ្គីភ័យ​នេះឡើយ ប៉ុន្តែក្រុមពន្លត់អគ្គីភ័យ​ក្នុង​ទីក្រុង​បានបង្ហាញក្តីព្រួយបារម្ភ ចំពោះប្រព័ន្ធសុវត្ថិភាពនៃសាលារៀន​សាសនាឯកជន​ជាច្រើនផ្សេងទៀត៕