(ប៉េកាំង)៖ មនុស្សចំនួន ០៣នាក់ នៅក្នុងទីក្រុងម៉ាកាវ បានបាត់បង់ជីវិត ខណៈយ៉ាងតិច ៣០នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់-ស្រាល នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីព្យុះទីហ្វុងដ៏មាន​ឥទ្ធិពលមួយ បាននិងកំពុងវាយប្រហារ​ តាមបណ្តោយឆ្នេរ​ភាគខាងត្បូងនៃប្រទេសចិន នារសៀលថ្ងៃពុធនេះ ជាមួយល្បឿនខ្យល់​យ៉ាង​សន្ធប់រហូត​ដល់ ៤៥ម៉ែត្រ ក្នុងមួយវិនាទី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sky News នៅរសៀល​ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ព្យុះទីហ្វុងដែលមានឈ្មោះថា «ហាតូ (Hato)» គឺជាព្យុះទីហ្វុង​ទី ១៣ ហើយ ដែលបានវាយប្រហារ​មកលើ​ប្រទេសចិន។ ជាមួយគ្នានេះ ទីភ្នាក់ងារ​ឧតុ​និយម​ជាតិចិន បានប្រកាសឲ្យអាជ្ញាធរដែលពាក់ព័ន្ធ និងប្រជាជនទាំងអស់ រួមគ្នាទប់ស្កាប់គ្រោះមហន្តរាយផ្សេងៗ ដែលអាចបង្កឡើង​ដោយគ្រោះទឹកជំនន់ នៅ​តាមជួរភ្នំ និងគ្រោះរអិលបាក់ដីជាដើម៕