(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និង​ស្ថាន​ការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក លោក រ៉ូប៊ឺត ឡៃហ្ស៊ីស៊ឺ (Robert Lighthizer) សម្រេចចាប់ផ្តើមការ​ស៊ើបអង្កេតជា​ផ្លូវការហើយ ទៅលើការរំលោភកម្ម​សិទ្ធិ​បញ្ញា​​​របស់ចិន​មកលើ​សហរដ្ឋអាមេរិក។

២៖ ទីប្រឹក្សាយុទ្ធសាស្ត្រនៅសេតវិមាន លោក ស្ទីវ បានណុន (Steve Bannon) ត្រូវបានបណ្តេញចេញពីតំណែង ដោយសារតែទទឹងទិសនឹងលោក ដូណាល់ ត្រាំ ខ្លាំងពេក។

៣៖ អាហ្វហ្គានីស្ថាន ប្រារព្ធពិធីគម្រប់ខួប៩៨ឆ្នាំនៃការទទួលបានឯករាជ្យជាតិ ពីអាណានិគមរបស់ចក្រភពអង់គ្លេស។

៤៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៤រ៉ិចទ័រ វាយប្រហារប្រទេសហ្វីជី ស្ថិតក្នុងមហាសាគរប៉ាស៊ីហ្វិក ប៉ុន្តែមិនបង្កគ្រោះថ្នាក់អ្វីឡើយ។

៥៖ ផ្ទុះករណីបាញ់ប្រហារគ្នានៅរដ្ឋផ្លូរីដា, សហរដ្ឋអាមេរិក បណ្តាលឲ្យមន្រ្តីប៉ូលិសម្នាក់ស្លាប់ និងម្នាក់របួស។

៦៖ មនុស្សម្នាជាច្រើនរួមគ្នាចូលរួមកាន់ទុក្ខដ៏គ្រៀមក្រំ ចំពោះជនរងគ្រោះរបួសនិងស្លាប់ខ្ទង់រយនាក់ ដោយសារភេរវកម្ម នៅក្នុងប្រទេសអេស្ប៉ាញ នាសប្តាហ៍​នេះ។

៧៖ ផ្ទុះគ្រាប់មិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្រ្គាម ផ្តាច់ជីវិតមនុស្សពេញវ័យ០២នាក់ និងកុមារ០៤នាក់ នៅខេត្ត Khanh Hoa ភាគកណ្តាលប្រទេស​វៀតណាម៕