(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ (​CEO) ក្រុមហ៊ុន Amazon លោក Jeff Bezos បានក្លាយជាមហាសេដ្ឋីមានប្រាក់ច្រើនជាងគេនៅលើពិភពលោកជំនួសលោក Bill Gate ដែលបានកាន់ តំណែងនេះអស់រយៈពេលរាប់សិបឆ្នាំមកនេះ ដោយលោកមានទ្រព្យសម្បត្តិច្រើនជាង៩០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃព្រហស្បតិ៍ ទី២៧​ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមទស្សនាវដ្ដី Forbes និង Bloomberg CEO ក្រុមហ៊ុន ​Amazon មានទ្រព្យសម្បត្តិសុទ្ធច្រើនជាង៨៩ ពាន់ល្លានដុល្លារ គិតត្រឹមទីផ្សារហ៊ុនបិទទ្វារកាលពីថ្ងៃពុធ ខណៈលោក Bill Gate ម្ចាស់ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិត្រឹមតែជាង ៩០ពាន់លានដុល្លារ។​ តម្លៃហ៊ុនក្រុមហ៊ុន Amazon បានកើនឡើងច្រើនជាង១៥ភាគរយ ចំណែកឯភាគហ៊ុនក្រុមហ៊ុន Microsoft បានធ្លាក់ចុះបន្តិចបន្តួច។ ដូច្នេះ បើសិនជាភាគហ៊ុននៅបន្តឡើងថ្លៃ នោះលោក Jeff Bezos ដែលមានភាគហ៊ុន៨០លាន ក្នុងក្រុមហ៊ុន Amazon នឹងទទួលបានប្រាក់ ចំណេញ បន្ថែមច្រើនជាង៨០០លានដុល្លារឯណោះ ពីលើទ្រព្យសម្បត្តិ៨៩ពាន់លានដុល្លារ ដែលនេះនឹងធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីមានប្រាក់ច្រើនជាងគេជំនួសលោក Bill Gate៕ ​