(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ជប៉ុនកំពុងស៊ើបអង្កេតរឿង នាវាចម្បាំងអាមេរិក ដែលត្រូវនាវាដឹកទំនិញហ្វីលីពីន បុកខ្ទេចមួយចំហៀង ខណៈការជួសជុលទើបរួចរាល់!

២៖ ប្រទេសវៀតណាម ព្រមបញ្ឈប់ការរុករកឧស្ម័ននៅសមុទ្រចិនខាងត្បូង ក្រោយមហាយក្សចិន ព្រមានកម្ទេចមូលដ្ឋានរុករកនោះចោល!

៣៖ ប្រធានាធិបតីវេណេស៊ុយអេឡា ចោទ CIA អាមេរិក រួមគំនិតជាមួយម៉ិចស៊ីកូ និងកូឡុំប៊ី ដើម្បីរៀបចំផែនការ​ទម្លាក់លោក​ពីអំណាច! ​

៤៖ សហរដ្ឋអាមេរិកអំពាវនាវឲ្យអាជ្ញាធរចិន​ ជួយការពារ​ជនភៀសខ្លួន ដែលបានរត់គេចចេញពីកូរ៉េខាងជើង!

៥៖ កូរ៉េខាងត្បូង អំពាវនាវឲ្យកូរ៉េខាងជើង គិតឡើងវិញឲ្យបានហ្មត់ចត់ មុននឹងចង់បាញ់តេស្តមីស៊ីលបន្ថែមទៀត!

៦៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី បំពេញទស្សនកិច្ចកូរ៉េខាងជើង ដើម្បីស្ទាបស្ទង់ស្ថានការណ៍ ប៉ុន្តែចម្លើយកូរ៉េខាងជើង​នៅតែដដែលគឺ គ្មានថ្ងៃព្រលែងកម្មវិធីនុយក្លេអ៊ែរ!

៧៖ កងទ័ពអាមេរិកកំពុងតាមអង្កេតមើល នាវាមុជទឹកកូរ៉េខាងជើងមួយគ្រឿង ដែលចល័តខុសប្រក្រតីក្នុងសមុទ្រជប៉ុន!