(ហ្សាការតា)៖ ទូកល្បឿនលឿនមួយគ្រឿងដឹកមនុស្សចំនួន ៤៧នាក់ បានលិច​នៅក្នុងផ្ទៃទឹក​ក្បែរខេត្ត Kalimantan ភាគកណ្តាល នៃប្រទេស​ឥណ្ឌូណេស៊ី​នាថ្ងៃអង្គារនេះ។ នេះបើតាមការ​ឲ្យដឹងពីអ្នកនាំពាក្យ ការិយាល័យរុករក និងសង្រ្គោះបន្ទាន់ជាតិ​ឥណ្ឌូណេស៊ី ដកស្រង់សម្តី​ដោយទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ស្របពេលដែល​ប្រតិបត្តិការជួយសង្រ្គោះ​កំពុងតែប្រព្រឹត្តទៅ គេពុំទាន់បានដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់ ត្រូវបានជួយសង្រ្គោះ​, មនុស្សប៉ុន្មាននាក់បាត់ខ្លួន ឬមួយក៏មានអ្នកបាត់បង់ជីវិតដែរ ឬក៏យ៉ាងណានៅឡើយទេ។ ជាមួយគ្នានេះ មូលហេតុ​ដែលបានបង្ក​ឲ្យកាណូតមួយគ្រឿង​នោះ​លិចលង់បែបនេះ ក៏ពុំត្រូវបាន​ដឹងផងដែរ៕