(​កាប៊ូល)៖ មនុស្សយ៉ាងហោចណាស់ ២០នាក់ បានស្លាប់នៅក្នុងការវាយប្រហារ​ដោយបំផ្ទុះរថយន្ដអត្តឃាត នៅក្នុងទីក្រុង​កាប៊ុល នៃប្រទេស​អាហ្វហ្គានីស្ថាន​នៅថ្ងៃចន្ទនេះតែម្តង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃចន្ទ​ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

ភ្លាមៗនោះដែរ អាជ្ញាធរ​អាហ្វហ្គានីស្ថានមិនទាន់ច្បាស់​នោះទេ ​ពីគោលដៅវាយប្រហារ ហើយក៏មិន​ទាន់មានក្រុម​ណាមួយ​ចេញមុខទទួល​ខុសត្រូវ​នៅឡើយដែរ ក៏ប៉ុន្តែក្រុមតាលីបង់ និងពួក ISIS តែងតែ​ធ្វើសកម្មភាព​វាយប្រហាររបៀបនេះ​ ប្រឆាំងនឹងកងកម្លាំង និងជនស៊ីវិល​នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ៕