(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ជាង០៦រ៉ិចទ័រ វាយប្រហារចំចន្លោះភាគនិរតីប្រទេសតួកគី និងកោះមួយចំនួនរបស់ក្រិច បណ្តាលឲ្យមនុស្សពីរនាក់​ស្លាប់ និងជាច្រើននាក់រងរបួស ខណៈផ្លូវថ្នល់ក៏ដូចជាអគារមួយចំនួន បានខូចខាត។

២៖ ពិធីពិរពណ៌ម្ហួបអាហារតៃវ៉ាន់ប្រចាំឆ្នាំ២០១៧ ដែលមានរយៈពេល០៤ថ្ងៃ កំពុងប្រព្រឹត្តទៅក្នុងទីក្រុងតៃប៉ិ រួមជាមួយវត្តមាន​នៃ​មុខ​ម្ហូប​ប្លែកៗ​យ៉ាង​សម្បូរ​បែប មកពីបណ្តាប្រទេសជុំវិញពិភពលោក។

៣៖ ទីក្រុងសៀងហៃភាគខាងកើតប្រទេសចិន ជួបប្រទះអាកាសធាតុក្តៅបំផុតជាលើកដំបូង មិនធ្លាប់មានក្នុងអំឡុងពេល១៤៥ឆ្នាំកន្លងទៅនេះ ខណៈសីតុណ្ហភាពនៅទីនោះ បានកើនដល់៤០.៩អង្សាសេ កាលពីវេលាម៉ោងប្រមាណជា២៖០០នាទីរសៀលថ្ងៃសុក្រនេះ។

៤៖ មេឈ្មួញគ្រឿងញៀនដ៏ល្បីមួយរូប នៅម៉ិចស៊ីកូ រួមទាំងបក្សពួក០៧នាក់ផ្សេងទៀត ត្រូវកម្លាំងសន្តិសុខបាញ់សម្លាប់ចោល។

៥៖ កូឡុំប៊ី ប្រារព្ធពិធីដើរក្បួនព្យុះហយាត្រាយោធា ដើម្បីអបអរបុណ្យឯករាជ្យរបស់ខ្លួន នៅរដ្ឋធានីបូកូតា។

៦៖ ទីបំផុតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ មកបំពេញទស្សនកិច្ច នៅសមរភូមិទីក្រុង Mawari ទាំងប្រថុយប្រថាន ខណៈ​មនុស្ស​ស្លាប់​​កើន​ឡើង​ដល់៥៦៥នាក់។

៧៖ ព្រឹត្តិការណ៍ Air Show មានឈ្មោះថា AOPA-China Fly-In ប្រចាំឆ្នាំ២០១៧ ចាប់ផ្តើមប្រព្រឹត្តទៅនៅខេត្ត Guizhou ភាគនិរតីប្រទេសចិន៕