(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ភ្ញៀវទេសចរជាច្រើននាក់ តម្រង់ជួរគ្នានិងដើរនៅលើផ្លូវបបេះមាត់ជ្រោះមួយខ្សែ ស្ថិតនៅចង្កេះភ្នំ Huashan ដែលជាគោលដៅ​ទេស​ចរណ៍ដ៏ពេញនិយមក្នុងទីក្រុង Huayin នៃខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន នៅក្នុងអំឡុងវិស្សមកាលរដូវក្តៅរបស់​ពួក​គេ​។




 ២៖ ចិនធ្វើការហោះហើរសាកល្បងយន្តហោះគ្មានអ្នកបើកបរ (Drone) របស់ខ្លួនធុន CH-5 ឬ Caihong (ឥន្ទនូ) ៥ ជាលើកទីមួយ នៅ​ខេត្ត Hebei ភាគ​ខាង​ជើង​ប្រទេស​ចិន បន្ទាប់ពីត្រូវបានបង្អួតបង្ហាញជាលើកដំបូង នៅក្នុងពិរពណ៌អាកាសចរណ៍អន្តរជាតិមួយ កាលពី​ឆ្នាំ២០១៦។




៣៖ រូបភាពថតពីលើអាកាស ស្តែងពីប្រជុំភ្នំព្រិលដ៏សក្បុស ដែលស្ថិតក្រោមផ្ទៃពពកដ៏ល្អប្លែក នៅតំបន់ស្វយ័តទីបេ ភាគនិរតីនៃ​ប្រទេសចិន។



៤៖ ព្រិត្តិការណ៍ពិរពណ៌ D23 Expo របស់ក្រុមហ៊ុននិងមជ្ឈមណ្ឌលកម្សាន្ត Disney ប្រព្រឹត្តទៅនៅទីក្រុង Anaheim ក្នុងរដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក ជាមួយអ្នកគាំទ្រយ៉ាងច្រើនកុះករ ដែលបានតុបតែងខ្លួនជាតួអង្គប្លែកៗ នៅក្នុងគំនូរជីវចលក៏ដូចជាភាពយន្តរបស់ Disney៕




៥៖ គ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅមួយ លេបត្របាក់ផ្សារមួយកន្លែងស្ទើរតែទាំងស្រុង នៅក្នុងរដ្ឋធានីវៀងច័ន្ទ នៃប្រទេសឡាវ។





៦៖ ប្រជាជនជប៉ុន ប្រារព្ធពិធីបុណ្យ «Hakata Gion Yamakasa» នៅថ្ងៃបញ្ចប់ បន្ទាប់ពីបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែកក្កដានេះ។

៧៖ សាកពសកម្មជនទាមទារសិទ្ធិសេរីភាពនៅចិន និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Liu Xiaobo ត្រូវគេធ្វើបុណ្យតាម​ប្រពៃណី ក្រោយពីទទួលមរណភាពនាអាយុ៦១ឆ្នាំ នាសប្តាហ៍នេះ៕