(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក​ បានអះអាងជាថ្មីថា នឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើង នៅក្នុងករណីចាំបាច់ បន្ទាប់ពីទីក្រុងព្យុងយ៉ាង ធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM នាពេលថ្មីៗ នេះ។ ប៉ុន្តែទន្ទឹមគ្នា្ន ទីក្រុងវ៉ាស៊ីនតោន នៅតែយល់ថាចិនគឺជាតួអង្គសំខាន់ក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។

២៖ គ្រោះរញ្ជួយដីដី​​កម្រិតធ្ងន់ ៦.៩រ៉ិចទ័រដ៏កក្រើក បានវាយប្រហារប្រហារ​មកលើតំបន់មួយ ដែលស្ថិតនៅ​ចម្ងាយប្រមាណ០៦គីឡូ​ម៉ែត្រពីទីក្រុង Pastrana នៅលើកោះ Leyte នៃប្រទេស ភាគកណ្តាល​ហ្វីលីពីន​ ដោយមិនបានបង្កឱ្យមានការប្រកាសសញ្ញាអាសន្នពីរលកយក្សស៊ូណាមិឡើយ។

៣៖ ក្រសួងការពារជាតិ​ប៉ូឡូញនិងក្រសួងការពារជាតិ​អាមេរិក បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​លក់ប្រព័ន្ធខែល​ការពារ​មីស៊ីល US Patriot មានតម្លៃ៧.៥ពាន់លានដុល្លារទៅឱ្យប្រទេស ​ប៉ូឡូញ ដែលជាអ្នកជិតខាង​ជាប់របងជា​មួយរុស្ស៊ី។ ក្រៅតែពីប៉ូឡូញ រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានយល់ព្រមលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត កាតា និងតៃវ៉ាន់ផងដែរនាពេលថ្មីៗនេះ។

៤៖ រដ្ឋាភិបាលចិន បានជំរុញយ៉ាងពេញទំហឹង ឱ្យកូរ៉េខាងជើង ​គោរពតាមយ៉ាងខ្ជាប់ខ្ជួន នូវដំណោះស្រាយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ និងជៀសវាង​រាល់ការធ្វើសកម្មភាព​ទាំងឡាយណា​ ដែលធ្វើឱ្យស្ថានភាពឧបទ្វីបកូរ៉េ​កាន់តែអាក្រក់។ កូរ៉េខាងជើង នៅតែប្រកាន់ជំហររបស់ខ្លួនថាគ្មានថ្ងៃនឹងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនោះឡើយ ដារាបណា សហរដ្ឋអាមេរិក នៅតែប្រកាន់នយោបាយអរិភាពប្រឆាំងនឹងខ្លួន។

៥៖ យានអវកាស Juno បានទៅដល់ភពព្រហស្បតិ៍មួយឆ្នាំគត់ និងធ្វើការសិក្សាបំបែកអាថ៌កំបាំង ដ៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្សជាតិ។ Juno បានទៅដល់ភពព្រហស្បតិ៍ កាលពីថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ២០១៦ (ពេលវេលា​នៅអាមេរិក) បន្ទាប់ពីបាន​ចំណាយពេល​ធ្វើដំណើរ​ផ្សងព្រេង​ អស់ពេលដល់ទៅ​០៥ឆ្នាំឆ្លងកាត់​លំហអាកាស។

៦៖ ពលករចំណាក​ស្រុកខុសច្បាប់មីយ៉ាន់​ម៉ាទៅប្រទេស​សរុប ៣៤,០៦៩នាក់ហើយ បានវិលត្រឡប់​មកកាន់ស្រុក​កំណើត​របស់​ពួកគេវិញ​ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ទោះបីជា​អាជ្ញាធរថៃ​បានប្រកាស​ពន្យាពេលការអនុម័តច្បាប់​រឹតបន្តឹងថ្មី​ ជុំវិញបញ្ហាពល​ករ​ចំណាកស្រុបមកពីបណ្តា​ប្រទេសជិតខាង ដែលត្រូវបាន​ដាក់ចេញ​កាលពីសប្តាហ៍​មុនក៏ដោយ៕