(ម៉ានីល)៖ គ្រោះរញ្ជួយផែនដី​​កម្រិតធ្ងន់ ៦.៩រ៉ិចទ័រដ៏កក្រើក វាយប្រហារប្រហារ​ចំតំបន់មួយ ដែលស្ថិតនៅ​ចម្ងាយប្រមាណ ០៦គីឡូ​ម៉ែត្រពីទីក្រុង Pastrana នៅលើកោះ Leyte នៃប្រទេសភាគកណ្តាល​ហ្វីលីពីន​នៅមុននេះបន្តិច។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីខាងលើនេះមានជម្រៅ ៤០គីឡូម៉ែត្រ។ យ៉ាងណាមិញ​ ភ្លាមៗបែបនេះ គេនៅពុំទាន់ទទួលបានសេចក្តីរាយការណ៍​ណាមួយ បញ្ជាក់អំពី​មនុស្សរងគ្រោះ និងទំហំខូចខាត ដោយសារហេតុការណ៍​គ្រោះ​​ធម្ម​ជាតិនេះ នៅក្នុងតំបន់​រងការវាយប្រហារ​នោះឡើយ៕