(​ប៉េកាំង)៖ ក្រុមហ៊ុនទូរគមនាគមន៍​ចិន​ចំនួន០៣ នឹងធ្វើតេស្ដ​សាកល្បងប្រព័ន្ធ 5G​ នៅតាមទីក្រុង​ជាច្រើននៅក្នុង​ឆ្នាំ២០១៧នេះ នៅលើកម្មវិធី​មួយចំនួនរួមមាន​ការបើកបរ​ដោយស្វ័យប្រវត្តិ ទីក្រុង​ឆ្លាតឬ Samrt Cities ឬក៏ Smart home ផ្អែកលើ​បណ្ដាញ Network។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។

ក្រុមហ៊ុន​ទូរគមនាមន៍ទំាងបី​ខាងលើនេះមានដូចជា China Mobile, China Unicom និង China Telecom។ គំរោងដំណើរការប្រព័ន្ធ 5G​ នេះនឹងត្រូវអនុវត្តន៍នៅតាមបណ្ដា​ទីក្រុងជាច្រើន​ ក្នុងនោះរួមមាន ទីក្រុង Beijing, Shanghai, Chongqing, Guangzhou, Nanjing, Suzhou និងទីក្រុង Ningbo ហើយវា​នឹងពង្រីក​វិសាលភាព​បន្ថែម ទៅកាន់ខេត្តចំនួន ១០ ផ្សេងទៀត​ដូចជា ខេត្ត Jiangxi, Hainan, Shanxi, Shandong, Zhejiang និងខេត្ត Hebei ជាដើមនា​ពេលអនាគត។

គួរបញ្ជាក់ថា​ ទីក្រុងប៉េកាំង​មានគំរោងធ្វើពណិជ្ជកម្ម​លើប្រព័ន្ធ​ទូរស័ព្ទ 5​G មានល្បឿនលឿន និងចំណាយថាមពលទាប ឱ្យបាននៅដើម​ឆ្នាំ២០២០៕