(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ពលទាហានថៃ កំពុងហាត់សមដើម្បីត្រៀមខ្លួមសម្រាប់ពិធីបូជាព្រះរាជសព របស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត។

២៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM សាជាថ្មី ដោយមិនខ្វល់ពីការរិះគន់ ថ្កោលទោស និងដាក់សម្ពាធ ពីអន្តរជាតិ​នោះឡើយ។

៣៖ គណបក្សប្រឆាំងនៅប្រទេសវេណេស៊ុយអេឡា ប្រកាសអំពីការធ្វើវិសោធនកម្ម លើរដ្ឋធម្មនុញ្ញ។

៤៖ មហាសន្និបាទពិភពលោកនៃប៉ូលិសចម្រុះអន្តរជាតិ Interpol World Congress ដែលមានរយៈពេលបីថ្ងៃ ចាប់ផ្តើមប្រព្រឹត្តទៅនៅ​ប្រទេសសិង្ហបុរី។

៥៖ វៀតណាម សម្រេចជាស្ថាពរថា ចាប់ពីឆ្នាំ២០៣០ឡើងទៅ ទីក្រុងហាណូយលែងឲ្យមានម៉ូតូធ្វើចរាចរណ៍តទៀតហើយ។

៦៖ អាជ្ញាធរថៃប្រកាសថា ច្បាប់ថ្មីដែលរឹតបន្តឹងខ្លាំង លើពលករមកពីប្រទេសជិតខាង ត្រូវពន្យាពេល០៦ខែទៀត ដើម្បីអនុម័ត។

៧៖ យន្តហោះដឹកអ្នកដំណើរចំនួន៣៤៥នាក់ ហោះបុកហ្វូងបក្សី បង្កឲ្យមានការប្រកាសអាសន្ន និងចុះចតជាបន្ទាន់ នៅព្រលានយន្តហោះ Brisbane នៃប្រទេសអូស្ត្រាលី។