(កូរ៉េខាងជើង)៖ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា នៅព្រឹកថ្ងៃនេះកូរ៉េខាងជើង បានបាញ់សាកល្បងម៉ីស៊ីល Ballistic ទៀតហើយ ដោយបាញ់ធ្លាក់ចូលទឹកសមុទ្រនៅភាគខាងកើតនៃប្រទេស ចន្លោះពីឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន នេះបើស្រង់សម្តីមន្រ្តីយោធារបស់កូរ៉េខាងត្បូងថ្លែងឲ្យដឹងយ៉ាងដូច្នេះ។

ការបាញ់សាកល្បងនេះធ្វើឡើង ខណៈប្រធានាធិបតី ចិន កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរុស្ស៊ី៕