(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះមាន អ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមភ្នាក់ងារជួយសង្រ្គោះរកឃើញសាកសពចំនួន០៨នាក់ នៅក្នុងឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានធ្លាក់នៅភាគខាងលិចឥណ្ឌូណេស៊ី​កាលពីថ្ងៃអាទិត្យ។

២៖ មនុស្សប្រមាណ២,០០០នាក់ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខុសប្លែកគ្នា ចូលរួមក្នុងទិវាដង្ហែរក្បួនព្យុះហយាត្រា ដើម្បី​អប​អរ​សាទរ​គម្រប់​ខួប១៥០ឆ្នាំ នៃប្រទេសកាណាដា នៅ​ទីក្រុង Vancouver។

៣៖ បណ្តារដ្ឋអារ៉ាប់ បន្ថែមពេលឲ្យកាតា ៤៨ម៉ោងទៀត ដើម្បីពិចារណាឲ្យច្បាស់ថា តើត្រូវធ្វើតាមការទាមទារទាំង ១៣ចំណុចធំៗដែរ ឬមួយ​ក៏អត់។

៤៖ រដ្ឋមន្ត្រីការបរទេសកាតា ធ្វើដំណើរមកដល់គុយវ៉ែត ដើម្បីពិភាក្សារឿងសំណើ១៣ចំណុច ដែលមានពេល​៤៨ម៉ោង ក្នុងការសម្រេចចិត្ត។

៥៖ សហរដ្ឋអាមេរិក បញ្ជូននាវាពិឃាតទៅសមុទ្រចិនខាងត្បូង ដែលកំពុងបង្កឲ្យទីក្រុងប៉េកាំង ផ្ទុះកំហឹងខ្លាំងក្លា។

៦៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី និងអាល្លឺម៉ង់។

៧៖ ករណីបាញ់ប្រហារ​កើតឡើង នៅមុខព្រះវិហារអ៊ីស្លាម​នៃភាគនិរតីបារាំង បណ្តាលឲ្យមនុស្ស០៨នាក់របួស ខណៈប៉ូលិសអះអាងថា មិនមែនជាភេរវកម្ម៕