(ស៊ីរី)៖ មនុស្សជិតកន្លះលាននាក់នៃប្រជាជនស៊ីរី បានវិលត្រឡប់មកកាន់លំនៅដ្ឋានរបស់ពួកគេវិញ គិតចាប់តាំងពីដើមឆ្នាំ២០១៧ ក្នុងនោះមាន៤៤០,០០០នាក់ បានផ្លាស់ប្តូរទីលំនៅក្នុងប្រទេស និងជាង៣១,០០០នាក់ទៀត បានវិលត្រឡប់មកពីបណ្តាប្រទេសជិតខាង។ នេះបើតាមការបញ្ជាក់ពីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UNHCR) ចុះផ្សាយដោយសារព័ត៌មាន Reuters នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ។

ភ្នាក់ងារខាងលើបន្ថែមថា ភាគច្រើននៃពួកគេបានវិលត្រឡប់មករស់នៅក្នុង ទីក្រុង Aleppo, Hama, Homs និងទីក្រុង Damascus ខណៈសន្តិសុខ ត្រូវបានពង្រឹង នៅក្នុងផ្នែកមួយចំនួននៃប្រទេស។ អ្នកនាំពាក្យ UNHCR លោក Andrej Mahecic បានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុង Geneva ប្រទេសស្វីស ថា «នេះគឺជាទំនោរ ដ៏មានសារៈសំខាន់ និងជាចំនួនក៏គាប់ប្រសើរមួយ»