(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចុះត្រួតពលកងទ័ពនៅឯមូលដ្ឋានយោធា ក្នុងទីក្រុងហុងកុង មុនគម្រប់ខួប​២០ឆ្នាំ​នៃ​ការ​វិល​ត្រឡប់​របស់​ហុង​កុង មកកាន់ចិនដីគោកវិញ។

២៖ ភរិយារបស់លោក ស៊ី ជិនពីន លោកស្រី ប៉េង លីយាន់ ចុះជួបសួរសុខទុក្ខជនចាស់ជរា នៅឯមជ្ឈមណ្ឌលថែទាំចាស់ជរាមួយកន្លែង ក្នុង​ទីក្រុង​ហុង​កុង។

៣៖ សភាសហព័ន្ធនៃប្រទេសអាល្លឺម៉ង់ នៅទីបំផុតសម្រេចអនុម័តគាំទ្រសេចក្តីព្រាងច្បាប់ ដែលអនុញ្ញាតឲ្យមនុស្សស្រឡាញ់ភេទដូចគ្នាអាច​​រៀបការដោយស្របច្បាប់បានហើយ។

៤៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ចុះត្រួតពិនិត្យគុណភាពផលិតផលស្រូវអង្ករ នៅក្នុងទីក្រុងបាងកក។

៥៖ អតីតមេដឹកនាំអាមេរិកលោក បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីឌូឌូ កំពុងបើកបរកម្សាន្តក្នុងបរិមាណនៃ​វិមាន​ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលនៅទីក្រុង Bogor នៃខេត្ត West Java។

៦៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងភរិយា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក មូន ជែអ៊ីន មេដឹកនាំកូរ៉េខាងត្បូង​ថ្មី រួមទាំងភរិយា នៅឯសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាទល់មុខគ្នាជាលើកដំបូង។

៧៖ ព្រឹត្តិការណ៍បង្ហាញម៉ូដសម្លៀកប្រពៃណីមួយ ត្រូវបានប្រារព្ធឡើង ដើម្បីអបអរសាទរទិវាសិទ្ធិនារីរបស់មីយ៉ាន់ម៉ា៕