(អេហ្ស៊ីប)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters​ បានឱ្យដឹងនៅមុននេះបន្តិចថា មនុស្សយ៉ាងហោចណាស់២៣នាក់ ត្រូវបានបាញ់សម្លាប់ និង មនុស្ស២៥នាក់ រងរបួសនៅក្នុងហេតុការណ៍វាយប្រហារមួយពីសំណាក់ជនប្រដាប់អាវុធ មិនទាន់ស្គាល់​អត្តសញ្ញាណមកលើក្រុមអ្នកកាន់ សាសនាគ្រឹស្ដក្នុងប្រទេសអេហ្ស៊ីប នៅថ្ងៃសុក្រនេះ។ ប៉ុន្តែភ្លាមៗពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយ៕