(វៀងចន្ទ)៖ កាសែតឡាវ Vientiane Times បានឱ្យដឹងថា រដ្ឋាភិបាលឡាវ និងថៃ គួរតែអាច​នឹងព្រមព្រៀងគ្នា​ក្នុងការជំរុញ​សន្ទុះពាណិជ្ជកម្ម ព្រមទំាងកិច្ចសហប្រតិបត្តិការ​វិនិយោគ និងការដឹកជញ្ជូនរវាង​ប្រទេសទំាងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនសិនហួ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។​

យោងតាម Vientiane Times រដ្ឋាភិបាលឡាវ​បានស្នើសុំឱ្យភាគីថៃ បើកទូលាយការនាំ​ចូលពីប្រទេសឡាវ ដូចជាផលិតផល​កសិកម្ម ពោត ស្រូវ និងកៅស៊ូជាដើម ហើយមិនតែ​ប៉ុណ្ណោះឡាវ​ក៏បានស្នើផងដែរ ឱ្យទីក្រុងបាងកក​ជួយសម្រួល​ដល់ការធ្វើពាណិជ្ជកម្ម​ ដឹកជញ្ជូនទំនិញពី​ឡាវទៅកាន់​ប្រទេសទី០៣។

គួរបញ្ជាក់ថា ឡាវនាំចេញ​អគ្គីសនី ទង់ដែង ថ្នាំជក់ បន្លែ និងរ៉ែទៅកាន់ប្រទេសថៃ រីឯឡាវនាំចូលឥន្ធនៈ យានយន្ដ គ្រឿងអេឡិចត្រូនិចរួមទំាងគ្រឿងម៉ាស៊ីនមួយចំនួនពីថៃមកវិញ។ មួយវិញទៀត​កាលពីឆ្នាំ២០១៦ ការនាំចេញ​របស់ឡាវ​ទៅថៃមានទំហំទឹកប្រាក់​ពីរពាន់លាន​ដុល្លារ ខណៈការ​នាំចូល​មកវិញពីថៃ ២.៥៩ពាន់លានដុលា្លរ។ នេះបើតាមទិន្នន័យផ្ដល់ដោយក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មឡាវ៕