(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មេទ័ពអ៊ីរ៉ាក់ប្រកាសទាំងជំនឿជឿជាក់ថា នឹងវាយរំដោះទីក្រុងម៉ូស៊ូលពីកណ្តាប់ដៃ ISIS ឲ្យបានទាំងស្រុងមុនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ពោលគឺនៅមុនខែដែលសាសនិកអ៊ីស្លាម​ ធ្វើការប្រារព្ធពិធីបុណ្យ​រ៉ាម៉ាដាន់​។

២៖ នាយកស្ដីទី FBI ប្រាប់សភា​អាមេរិកថា ការសម្រេចចិត្ត​ដ៏ចម្រូងចម្រាស់​ក្នុងការបញ្ចប់តួនាទី នាយក FBI លោក James Comey​ នឹងមិនធ្វើ​ឱ្យរាំងស្ទះ​ដល់ការស៊ើបអង្កេត​ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ីលូកដៃ​ចូលក្នុងកិច្ចការ​បោះឆ្នោត អាមេរិកកាល​ពីឆ្នាំ២០១៦ នោះឡើយ។

៣៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក សម្រេចលក់​សព្វាវុធ​ដែលមានតម្លៃ​សរុប​ប្រហែល​ពីរពាន់លានដុល្លារ ទៅឲ្យ​​ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។

៤៖ អតីតមន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក George W. Bush ឲ្យដឹងថាអាមេរិកឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣ គឺដើម្បីផ្តួលរំលំរបប លោក សាដដាំ ហូស្សេន មិនមែនដើម្បីលទ្ធិប្រជាធិបតេយ្យ​នោះទេ។

៥៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លើកឡើងថា កូរ៉េខាងជើង​គឺជាការគំរាមកំហែងដ៏ខ្លាំងបំផុតដល់ សហរដ្ឋអាមេរិកជាមួយនឹង​ការចំរើនទៅមុខ នៃសមត្ថភាព​អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។

៦៖ អាមេរិកនិងចិន ព្រមព្រៀងគ្នាលើការនាំចូលផលិតផលសាច់ និងសេវាហិរញ្ញវត្ថុ ក្រោយជំនួបដ៏វិជ្ជមាន​រវាងលោក ត្រាំ និងលោក ស៊ី។

៧៖ កូរ៉េខាងជើង បញ្ចេញបញ្ជីឈ្មោះជនសង្ស័យអាមេរិក-កូរ៉េខាងត្បូង ក្នុងគម្រោងលួចធ្វើឃាតលោក គីម ជុងអ៊ុន៕