(វ៉ាស៊ីនតោន)៖ ​ប្រធានាធិបតី​អាមេរិក ​លោក ​ដូ​ណាល់ ​ត្រាំ ​ទំនងជា​អាច​នឹង​ទៅ​ទស្សនកិច្ច ​ទីស្នាក់ការ​កណ្ដាល ​FBI ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង ​មុខ​នេះ​បន្ទាប់ពី​លោក​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​និង​ព្យុះ​នយោបាយ ​ក្នុង​សហរដ្ឋអាមេរិក​សាជាថ្មី ​តាមរយៈ​ការ​បណ្ដេញ​នាយក ​FBI ​លោក ​ជែម ​ខូ​មី ​(James ​Comey) ​ចេញពី​តំណែង​។ ​នេះ​បើ​តាម​អ្នកនាំពាក្យ​សេតវិមាន ​ដកស្រង់​ដោយសារ​ព័ត៌មាន ​CNN ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី១១ ​ខែឧសភា ​ឆ្នាំ២០១៧​។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យរងសេតវិមាន លោកស្រី Sarah Huckers Sanders បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «ខ្ញុំជឿជាក់ថា លោកប្រធានាធិបតី នឹងទៅទស្សនកិច្ចទីស្នាក់ការកណ្ដាល FBI នៅប៉ុន្មានថ្ងៃខាងមុខនេះ»។ លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត បណ្ដេញលោក ជែម ខូមី មានអាយុ៥៦ឆ្នាំចេញពីតំណែងកាលពីថ្ងៃអង្គារ តាមអនុសាសន៍របស់អគ្គរដ្ឋអាជ្ញា លោក Jeff Sessions ក្រោម ហេតុផលលោក ខូមី មិនមានសមត្ថភាពក្នុងការដឹកនាំ FBI ឱ្យមានប្រសិទ្ធិភាព។

តែ​យ៉ាងណាក៏ដោយ ​ការសម្រេច​ចិត្ត​នេះ ​ធ្វើឡើង​នៅ​ក្រោយពេល ​លោក​ខូ​មី ​ប្រាប់​សភា​អាមេរិក​ថា​លោក​បាន​រក​ឃើញ​ប្រភព​ជាច្រើន ​ដែល​ជួយ​ដល់​ការស៊ើបអង្កេត​ជុំវិញ​ទំនាក់ទំនង​រវាង​ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់ ​លោ​ក​តាំ្រ ​ជាមួយ​រុស្ស៊ី​។ ​មួយវិញទៀត ​មួយ ​រយៈពេល​ចុងក្រោយ​នេះ ​បើជា​ទោះជា​ពុំ​មានការ​ផ្លោង​សម្ដី​ដាក់​គ្នា​ខ្លាំង​ៗ ​រវាង​លោក ​ត្រាំ ​និង​លោក ​ខូ​មី ​ក៏ដោយ ​ក៏ប៉ុន្តែ​គេ​សង្កេតឃើញ ​ថា​លោក ​ខូ​មី ​បាន​ធ្វើសកម្មភាព​មួយចំនួន​ប្រឆាំង​នឹង​លោក ​ត្រាំ ​ចំៗ​តែម្ដង​។ ​សកម្មភាព​ទាំងនោះ ​រួមមាន​ទាំង ​ការ​បើក​ការស៊ើបអង្កេត​លើ​ទំនាក់ទំនង​រវាង​ក្រុម​យុទ្ធនាការ ​ឃោសនា​បោះឆ្នោត​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ ​ជាមួយនឹង​ទីក្រុង​មូស្គូ ​ហើយ​នៅពេល​ដែល​លោក ​ត្រាំ ​ចោទ​ថា​លោក ​បា​រ៉ា​ក់ ​អូ​បា​ម៉ា ​បញ្ជា​ឱ្យ​គេ​លួចស្ដាប់​លោក​និយាយទូរសព្ទ ​លោក ​ខូ​មី ​បែរជា​បដិសេធ ​ដោយ​អះអាង​ថា​គ្មាន​ភស្ដុ​តាង​គ្រប់គ្រាន់​ទៅវិញ​។

គួរបញ្ជាក់ថា ក្រោយឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមករា គឺលោកដូណាល់ ត្រាំខ្លួនឯង គឺជាអ្នកស្នើសុំឱ្យលោក ខូមី កាន់តំណែងជា នាយក FBI ដដែល ត្បិតលោកបានសរសើរមិនដាច់ពីមាត់ថា លោក Comey ជាមនុស្សមានសមត្ថភាព និងគួរឱ្យគោរព៕