(ប៉េកាំង)៖ មនុស្សយ៉ាងហោចណាស់០៨នាក់ បានស្លាប់ និងរងរបួស១១នាក់ ដោយសារតែគ្រោះរញ្ជួយដី កម្រិត៥.៥រ៉ិចទ័រ ដែលបានវាយប្រហារមកលើតំបន់ស៊ីនជាំង ភាគពាយព្យប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារឃ្លំាមើលគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីនេះ បានវាយប្រហារមកលើតំបន់ Taxkorgan នៃទីក្រុង Kashgar ដោយ មានជំរៅរញ្ចួយទៅក្នុងដី៨គីឡូម៉ែត្រ៕