(សេអ៊ូល)៖ បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអះអាងពីជ័យជំម្នះរបស់ខ្លួន​បន្ទាប់ពីគូរប្រជែងដ៏សំខាន់ទាំងពីររបស់លោក បានទទួលស្គាល់បរាជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅមុននេះបន្តិចនាយប់ថ្ងៃអង្គារ ទី០៩​ ខែឧសភា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ លោក ​Moon បាននិយាយទៅកាន់អ្នកគាំទ្រថា៖«ខ្ញុំនឹងក្លាយជាប្រធានាធិបតីសម្រាប់ប្រជាជនកូរ៉េខាងត្បូងទំាងអស់»។  ការលើកឡើង បែបនេះរបស់លោកកើតឡើង បន្ទាប់ពីគូរប្រជែងដ៏ធំរបស់លោក គឺលោក Ahn Cheol-soo និងលោក Hong Joon-pyo បានទទួលស្គាល់បរា ជ័យ ក្រោយការស្ទង់មតិនៃលទ្ធផលបោះឆ្នោតរបស់ស្ថានីយ៍ទូរទស្សន៍ KBS, MBC និង SBS បង្ហាញថា លោក Moon បានទទួលជ័យជម្នះយ៉ាងធំធេង ដោយទទួលបានសំឡេងគាំទ្រ ៤១,៤ភាគរយ តាមពីក្រោយដោយលោក Hong ដែលទទួលបានការគាំទ្រ ២៣,៣ភាគរយ និងលោក Anh ២១,៨%។

ក៏ប៉ុន្តែបើតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង NEC ឈ្មោះប្រធានាធិបតីកូរ៉េខាងត្បូងទី១២ នឹងប្រកាសជាផ្លូវការនៅព្រឹកថ្ងៃពុធ ស្អែក នេះ៕