(ប៉េកាំង)៖ កុមារកូរ៉េខាងត្បូង១០នាក់ និងចិនម្នាក់​បានស្លាប់ដ៏គួរឲ្យខ្លោចផ្សាបំផុតនៅថ្ងៃអង្គារនេះ បន្ទាប់ពីរថយន្ដ​របស់ពួកគេ​ជិតបានផ្ទុះ និងឆាបឆេះនៅក្នុងផ្លូវរោង​ក្រោមដីមួយកន្លែង​នៅប្រទេសចិន។ នេះបើតាមសម្តីមន្ត្រីស្ថានទូតកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។

យោងតាមមន្ត្រីស្ថានទូត​កូរ៉េខាងត្បូងដដែល រថយន្ដដឹកសិស្ស​សាលាខាងលើ បានដឹកក្មេងមត្តេយ្យ​សរុប ១១នាក់ និងគ្រូបង្រៀនម្នាក់​នៅពេលជួបគ្រោះថ្នាក់ នៅក្នុងផ្លូវរូងក្រោមដី Taojiakuang ស្ថិតនៅទីក្រុង Weihai នៃភាគខាងកើតខេត្ត សានទុង (Shandong) នៅម៉ោងប្រមាណ ៩៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់)។

គួរបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ​ពុំទាន់ត្រូវបានគេបញ្ជាក់​នៅឡើយទេ ដោយគ្រាន់តែដឹងថា កុមារ១០នាក់ ដែលបានស្លាប់គឺជាកុមារកូរ៉េខាងត្បូង និងម្នាក់ទៀតជាជនជាតិចិន រីឯអ្នកបើករថយន្ដ​ក៏បានស្លាប់ផងដែរ ខណៈគ្រូបង្រៀន​ម្នាក់រងរបួសធ្ងន់៕