(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកបានសម្រចចិត្តជាលើកចុងក្រោយ ​ដោយបោះឆ្នោតគាំទ្រ​ អតីតសមាជិកភា​មកពីគណបក្សសាធារណៈរដ្ឋ លោកស្រី Heather Wilson ជារដ្ឋមន្ត្រី​គ្រប់គ្រង​ទ័ពអាកាសអាមេរិក ដែលចំណុះឲ្យក្រសួងការពាររបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៩​ ខែឧសភា ឆ្នាំ២០១៧។

នៅក្នុងការបោះឆ្នោត​នៅថ្ងៃចន្ទ​សប្ដាហ៍នេះ ព្រឹទ្ធសភាអាមេរិក​បានបោះឆ្នោតគាំទ្រ​លោកស្រី Heather Wilson ជារដ្ឋមន្ត្រីទ័ពអាកាសអាមេរិក ក្នុង សំឡេងគាំទ្រ ៧៦ទល់នឹង២២សំឡេង របស់ក្រុមព្រឹទ្ធ​សមាជិក មកពីគណបក្ស​ប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា លោកស្រី Heather Wilson មានអាយុ​ ៥៦ឆ្នាំ បានបញ្ចប់ការ​សិក្សា​ នៅ​រាជបណ្ឌិត​សភាកងទ័ពអាកាស​អាមេរិក និងធ្លាប់ធ្វើជា​នាយិកា​សាលា South Dakota School of Mines & Technology នៅអំឡុង​ឆ្នាំ២០១៣ ។ លោកស្រីបានក្លាយជា​សមាជិកសភា​គណបក្សសាធារណៈរដ្ឋ​មកពីរដ្ឋ New Mexico ពីឆ្នាំ១៩៩៨ ដល់ឆ្នំា២០០៩ ព្រមទាំងធ្លាប់​បម្រើកាងារ​ នៅឯទីប្រឹក្សាសន្តិសុខជាតិ​អាមេរិកផងដែរ នៅក្រោម​អតីតរដ្ឋបាល​លោក​ប្រធានាធិបតី George H.W. Bush៕