(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតលោក Emmanuel Macron ទទួលជ័យជម្នះលើគូប្រជែង​របស់​ខ្លួនគឺលោកស្រី Marine Le Pen ដោយ​សំឡេង​គាំទ្រ៦៦.០៦ភាគរយ ទល់នឹង​​៣៣.៩៤ភាគរយ នៅ​ក្នុង​ការ​បោះ​ឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង។

២៖ ក្រោយលទ្ធផលបោះឆ្នោត​បង្ហាញថា លោក Emmanuel Macron នឹងក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសបារាំង បាតុកម្ម​ក៏​បានផ្ទុះឡើងនៅក្នុងតំបន់ Menilmontant ស្ថិតនៅភាគខាង​កើតទីក្រុងប៉ារីស ក្នុងគោលបំណងសំនដៅតវ៉ាលទ្ធផលឆ្នោត​។

៣៖ លោកស្រី Marine Le Pen ប្រកាសធ្វើកំណែទម្រង់បក្ស និងបង្កើតអំណាចនយោបាយថ្មី បន្ទាប់ពីចាញ់លោក Macron ក្នុងការបោះឆ្នោតប្រធានាធិបតី។

៤៖ យន្តហោះអវកាសអាមេរិក X-37B វិលមកភពផែនដីវិញ ក្រោយបញ្ចប់ការធ្វើ​បេសកកម្មសម្ងាត់ អស់​រយៈពេល​ជិតពីរឆ្នាំ នៅទីអវកាស។

៥៖ ហ្វីលីពីននិងសហរដ្ឋអាមេរិក ចាប់ផ្តើមការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ Balikatan Exercises ដែលប្រព្រឹត្តទៅនៅក្នុង​ប្រទេសហ្វីលីពីន។

៦៖ ប្រជាជនកូរ៉េខាងត្បូង ត្រៀមខ្លួនបោះឆ្នោតរើសប្រធានាធិបតីថ្មី ជំនួសលោកស្រី ផាក គឺនហេ នៅ​ថ្ងៃ​ស្អែកនេះ។      

៧៖ កងទ័ពអាមេរិក-អាហ្វហ្គានីស្ថានបើកការប្រយុទ្ធក្តៅគគុក ផ្តាច់ជីវិតសមាជិក ISIS និងបក្ខពួកជិត ៤០នាក់៕