(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតគាំទ្រអនុម័តលើ​ច្បាប់​លុប​​ចោល​ច្បាប់ Obamacare របស់​អតីត​ប្រ​ធា​នា​ធិប​តី អូបាម៉ា។

២៖ មេដឹកនាំចលនានិស្សិតនៅវេណេស៊ុយអេឡា ត្រូវគេបាញ់សម្លាប់ ខណៈចំនួនអ្នកស្លាប់ក្នុងបាតុកម្មទូទាំង​ប្រទេស​កើន​ដល់ ៣៦នាក់។

៣៖ សភាតំណាងរាស្រ្តអាមេរិក បោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ទណ្ឌកម្មថ្មីទៀត ទៅ​លើ​កូរ៉េ​ខាង​ជើង។

៤៖ ស្ត្រីម្នាក់ប្រឈមមុខជាប់ពន្ធនាគារ១ឆ្នាំ ដោយសារតែការសើចឌឺដងដាក់មន្ត្រីជាន់ខ្ពស់អាមេរិក ក្នុង​ពិធី​ឡើង​កាន់ឡើង​​តំណែង។

៥៖ ប្រទេសចិនកំពុងរៀបចំធ្វើសមយុទ្ធដែនអាកាសឲ្យដូចជារឿងពិតៗ ដើម្បីត្រៀមខ្លួនទប់ទល់ស្ថានការណ៍បន្ទាន់។

៦៖ មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្ស UN ធ្វើទស្សនកិច្ចហ្វីលីពីន ដោយអត់ប្រាប់ដំណឹងមុន ដែលបង្កឲ្យរដ្ឋាភិបាលក្រុងម៉ានីល រង្គាសចិត្តជាខ្លាំង។

៧៖ ទីបំផុតយន្តហោះដឹកអ្នកដំណើរ C919 ផលិតដោយចិន ធ្វើការហោះហើរជាលើកដំបូងដោយជោគជ័យ៕