(តាជីគីស្ថាន)៖ គ្រោះរញ្ជួយដីដ៏កក្រើកមួយកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារក្បែរតំបន់ ​Karakenja ភាគខាងជើងប្រទេស​តាជីគីស្ថាន ជាប់នឹងប្រទេសគៀហ្ស៊ីស៊ីស្ថាន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ទោះបីជាគ្រោះមហន្តរាយរញ្ជួយផែនដីខាងលើនេះ មានកម្រិតខ្លាំងគួរសមយ៉ាងណាក្តី ក៏វាពុំបានបង្កជាការ​បំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬបណ្តាលឲ្យមនុស្សម្នារងរបួស ក៏ដូចជាបាត់បង់ជីវិតនោះឡើយ ដោយទីតាំងដែលបានទទួល​រង​ឥទ្ធិ​ពល គឺ​សុទ្ធ​សឹងតែជាតំបន់ភ្នំគ្មានមនុស្សរស់នៅឡើយ៕