(អាមេរិក)៖ យោងតាមការប្រកាសលទ្ធផលសម្រាប់ត្រីមាសទី១ ប្រឆាំឆ្នាំ២០១៧នេះគេសង្កេតឃើញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនង សង្គមដ៏ធំបំផុតលើពិភពលោក Facebook បានហក់ឡើងខ្ពស់នៅក្នុងរយៈពេលបីខែដើមឆ្នាំនេះ។ ប្រាក់ចំណូលនេះទទួលបានរហូតដល់ ជាង៣ពាន់លានដុល្លារ។

លោក ​Mark ​Zuckerberg ​បាន​ប្រកាស​ថា ​អ្នកប្រើ​ប្រាស់ ​Facebook ​បាន​កើនឡើង​គួរឲ្យ​កត់សម្គាល់​គឺ​ដល់ទៅ​ជិត២ពាន់​លាន​នាក់​ហើយ​។ ​ដោយ​នៅក្នុងចំណោម​នោះ១.៣ពាន់​លាន​នាក់​ប្រើប្រាស់​វា​ជា​រៀងរាល់ថ្ងៃ​។ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន ​BBC ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី០៤ ​ខែឧសភា ​ឆ្នាំ២០១៧​។

គួរ​បញ្ជាក់​ថា ​ស្ថាបនិក ​និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ​Facebook ​គឺ​មហាសេដ្ឋី​វ័យក្មេង​លោក ​Mark ​Zuckerberg ​ក៏បាន​ប្រកាស ​ស្តី​ពី​ការ​បន្ថែម​បុគ្គលិក​ចំនួន៣០០០នាក់ ​នា​ឆ្នាំក្រោយ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​វិ​ដេ​អូ ​បង្ហាញ​ពី​សកម្មភាព​ហិង្សា ​និង​ឃាតកម្ម ​ដែល​ត្រូវ​បាន​បង្ហោះ ​ឬ​ផ្សាយ​ផ្ទាល់ ​(Live) ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ​នេះ​ផង​ដែរ​៕