(កាប៊ុល)៖ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក​អត្តឃាត​មួយ បានកើតមានឡើងយ៉ាងកក្រើក នៅចំកណ្ដាលរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះ ខណៈមនុស្សស្លាប់ត្រូវបាន​គេ​របាយការណ៍ជាដំបូងថា មាន០៤នាក់ និង២២នាក់ទៀតរងរបួស។ នេះបើតាមសាក្សី​ជាច្រើននាក់​ប្រាប់ទីភ្នាក់​ងារសារព័ត៌មាន Reuters​ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

យោងតាម Reuters ការវាយប្រហារនេះ​បានកើតឡើង នៅក្បែរស្ថានទូតអាមេរិកប្រចាំរដ្ឋធានីកាប៊ុល ដោយមានគោលដៅ​លើក្បួនរថយន្ដរបស់​កងកម្លាំងអង្គការណាតូ ដែលកំពុងជួយបណ្ដុះ​បណ្ដាលកម្លាំង​អាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំង​នឹងក្រុមឧទ្ទាមតាលីបង់ ដែលតែងតែ​ដឹកនាំ សកម្មភាពវាយប្រហារ​របៀបនេះ​នៅអាហ្វហ្គានីស្ថាន៕